សន្តិសុខសង្គម
សង្ស័យឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះឈើប្រក់ស័ង្កសី អស់ចំនួន១២ខ្នង ទាំងព្រឹកនៅក្បែរគល់ស្ពានអាកាសមរតកតេជោ
ឆាបឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន ១២ខ្នង អស់ទាំងស្រុង ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ជាច្រើនគ្រឿង ។

អគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៨ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចគល់ស្ពានអាកាសមរតកតេជោ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីពលរដ្ឋរស់នៅផ្នែកខាងក្រោយបានអោយដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀមផ្សែង ភ្លាមៗក៏នាំគ្នាស្ទុះរត់ចេញមកមើល បានប្រទះឃើញផ្សែងខ្មៅលាយលំអណ្តាតភ្លើងឆេះផ្ទះបាត់ទៅហើយ ។ ខណៈពេលនោះប្រជាពលរដ្ឋបាននាំគ្នា ជួយយកទឹកពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងបាន នឹងមានការរាដាលយ៉ាងឆាប់រហ័សព្រោះមានខ្យល់មកខ្លាំងស្របពេលភ្លើងឆេះ ទើបពលរដ្ឋប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគម៍ទីតាំងឆាបឆេះ ។


អគ្គិភ័យខាងលើនេះដែរបានឆាបឆេះផ្ទះប្រក់ស័ង្កសីចំនួន ១២ខ្នងអស់ទាំងស្រុង នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នឹងរថយន្តជំនួយទីក្រុងនរា បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង សង្ស័យឆ្លងចរន្តអគ្គិសនី ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


