ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះផ្ទះដ៏សាហាវឆក់យកជីវិតមនុស្ស ៩នាក់នៅភាគខាងកើតប្រទេសចិន
មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់បន្ទាប់ពីអគ្គីសភ័យដ៏ធ្ងន់ធ្ងរលេបត្របាក់ផ្ទះមួយនៅខេត្តមួយភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២០ខែតុលានេះ។

យោងតាមការិយាល័យគ្រប់គ្រងគ្រាអាសន្នក្នុងតំបន់បានឱ្យដឹងថា មនុស្ស៧នាក់បានស្លាប់ និង២នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីផ្ទះមួយបានឆាបឆេះកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងទីក្រុង Huainan នៃខេត្ត Anhui ភាគខាងកើតប្រទេសចិន។ ប៉ុន្តែក្រោយមកក៏បានរកឃើញមនុស្ស២នាក់ដែលបាត់ខ្លួននិងបានបញ្ជាក់ថាបានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់៩នាក់។
អគ្គីភ័យបានឆាបឆេះកាលពីវេលាម៉ោង៥ទៀបភ្លឺនៅផ្ទះ៤ជាន់ដែលសង់ដោយខ្លួនឯងក្បែររោងចក្រថាមពល Tianji ក្នុងស្រុក Panji ខណៈជាន់ខាងលើសង់ពីដែកត្រូវបានបំផ្លាញទាំងស្រុងក្នុងគ្រោះអគ្គិភ័យ។ មកដល់ពេលនេះមិនទាន់មានព័ត៌មានលម្អិត និងមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យកើតមានអគ្គីភ័យដ៏សាហាវនេះនោះទេ ដោយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈកងពន្លត់អគ្គីភ័យក្នុងតំបន់ និងនាយកដ្ឋានសន្តិសុខសាធារណៈ និងការគ្រប់គ្រងគ្រាអាសន្ន កំពុងបន្តធ្វើប្រតិបត្តិការជួយសង្គ្រោះ។
គួរបញ្ជាក់នេះមិនមែនជាករណីដំបូងដែលមានអគ្គីភ័យឆាបឆេះបែបនេះនោះទេ ដោយសារប្រទេសចិនជាញឹកញាប់តែងតែមានករណីអគ្គីភ័យកើតឡើងមិនថានៅទីក្រុងឬតំបន់ទីប្រជុំជនដោយសារប្រទេសនេះមានសំណង់អគារច្រើននិងរញ៉េរញ៉ៃ និងខ្លះមិនត្រូវតាមស្ដង់ដារសុវត្តិភាពដែលបានធ្វើឲ្យរដ្ឋាភិបាលប្រទេសចិនប្រកាសរឹតបន្ដឹងច្បាប់សាងសង់អគារនិងស្ដង់ដារសុវត្តិភាពផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


