សន្តិសុខសង្គម
អគ្គិភ័យឆេះដេប៉ូបញ្ជូល និងលក់ហ្គាស រាលដាលដល់ផ្ទះពលរដ្ឋចំនួន ០៥ល្វែង បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ
ដេប៉ូបញ្ជូល និងលក់ហ្គាស រួមផ្ទះប្រជាពលរដ្ឋចំនួន ០៥ល្វែង និងរថយន្ត០៣គ្រឿង ម៉ូតូសណ្តោង ០១គ្រឿង បង្គោលភ្លើង ៤ដើម ត្រូវអណ្តាតភ្លើងលេបត្របាក់ អស់ស្ទើរទាំងស្រុង។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល ០៥ និង១៥នាទីព្រឹកព្រលឹម ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចដេប៉ូបញ្ចូល និងលក់ហ្គាស នៅតាមបណ្តោយផ្លូវលេខ ២០៥ កែងផ្លូវលេខ ២៩៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឮសម្លេង ចេញពីក្នុងដេប៉ូបញ្ជូល និងលក់ហ្គាស លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែផ្ទុះកំប៉ុងហ្គាស ជាបន្តបន្ទាប់ រហូតបង្កអោយកើតមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្កភ្ញាក់ផ្អើលដល់ពលរដ្ឋ នៅក្បែរនោះឆោរឡោរ ប្រញាប់ប្រញាល់រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងមន្រ្តីជំនាញពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ អោយទាន់ពេលវេលា។


អគ្គិភ័យនេះបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ដេប៉ូបញ្ចូល និងលក់ហ្គាស ចំនួន ០១ រួចរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន ០៥ល្វែង , រថយន្ត ០៣គ្រឿង , ម៉ូតូសណ្តោងរម៉ក់ ០១គ្រឿង និងបង្គោលភ្លើងចំនួន ០៤ដើម តែសំណាងគ្មានមនុស្សរងរបួស។



ក្នុងនោះមន្រី្ដជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តជំនួយ របស់ក្រសួងមហាផ្ទៃ មកអន្តរាគមន៍បាញ់ពន្លត់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ច កំពុងបើកការស្រាវជ្រាវនៅទីតាំងកើតហេតុ ៕ អត្ថបទ ៖ រដ្ឋា
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


