Connect with us

សន្តិសុខសង្គម

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

បានផុស

នៅ

ជនរងគ្រោះពីរនាក់ ក្នុងចំណោមជនរងគ្រោះដែលរងគ្រោះធ្ងន់ចំនួន៥នាក់ ក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ កាលពីថ្ងៃទី៥កុម្ភៈម្សិលមិញ បានស្លាប់បាត់បង់ជីវិតហើយនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យ លោកសង្ឃ។ នេះបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី៥ ខែកុម្ភៈម្សិលមិញនេះ មានជនរងគ្រោះសរុប៧នាក់ ក្នុងនោះស្លាប់ភ្លាមៗ២នាក់ និងរបួសធ្ងន់ចំនួន៥នាក់ ហើយមកដល់រសៀលថ្ងៃទី៦កុម្ភៈនេះ មានជនរងគ្រោះពីរនាក់បន្ថែមទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

សរុបមក ជនរងគ្រោះក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ គិតមកដល់រសៀលថ្ងៃទី៦កុម្ភៈនេះ មានជនរងគ្រោះចំនួន៤នាក់បានបាត់បង់ជីវិត និង៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម