ព័ត៌មានអន្ដរជាតិ
បាក់ដំបូលព្រះវិហារម៉ិកស៊ិក សង្កត់ស្លាប់មនុស្ស ៩នាក់
មនុស្សចំនួន៩នាក់ បាត់បង់ជីវិត និង២០នាក់ផ្សេងទៀតត្រូវជាប់ បន្ទាប់ពីដំបូលព្រះវិហារមួយ បានបាក់នៅក្នុងប្រទេសម៉ិកស៊ិក។

ស្របពេលជាមួយគ្នានោះ មនុស្សចំនួន៤៩នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍នៅព្រះវិហារ Santa Cruz ក្នុងទីក្រុង Ciudad Madero។
ប៉ូលិសនៅក្នុងរដ្ឋឆ្នេរសមុទ្រ Tamaulipas និយាយថា មនុស្សប្រហែល១០០ នាក់បានចូលរួមក្នុងការជួបជុំសម្តែងធម៌ទេសនា នៅពេលហេតុការណ៍កើតឡើង។

កុមារមួយចំនួន ត្រូវបានគេជឿថាស្ថិតក្នុងចំណោមអ្នកដែលជាប់ក្រោមគំនរបាក់បែក ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។
ទន្ទឹមនោះ មនុស្សម្នាបានអំពាវនាវលើប្រព័ន្ធផ្សព្វផ្សាយសង្គម សុំឲ្យមានការជួយជាសម្ភារវេជ្ជសាស្រ្ត និងជួយសង្គ្រោះ ដើម្បីជួយដល់អ្នក ដែលកំពុងស្វែងរកមនុស្សនៅរស់រានមានជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មិនដល់កន្លះខែផង ម៉ិកស៊ិក មានមនុស្សស្លាប់ជាង១០០នាក់ ដោយសាររលកកម្តៅ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


