កីឡា
ដើម្បីជាតិ ក្រុមបាល់ទាត់កម្ពុជាមិនបានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌដោយផ្ទាល់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនបានចូលរួមពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយផ្ទាល់ជាមួយក្រុមគ្រួសារទេ បន្ទាប់ពីត្រូវបានកោះហៅប្រមូលផ្តុំដើម្បីហ្វឹកហាត់ត្រៀមការប្រកួតជម្រុះជើងឯកពិភពលោក FIFA World Cup 2026។

បញ្ជីឈ្មោះ២៧នាក់ត្រូវបានចេញជាផ្លូវការកាលពីរសៀល ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតសប្តាហ៍ទី៧ នៃលីគបាល់ទាត់កំពូលកម្ពុជាបានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា។ ក្រុមជម្រើសជាតិកម្ពុជាត្រូវប្រមូលផ្ដុំហ្វឹកហាត់រយៈពេលជិត២០ថ្ងៃគិតចាប់តាំងពីថ្ងៃទី២ ខែតុលា រហូតដល់ថ្ងៃបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន ជើងទី១ នាថ្ងៃទី១២ ខែតុលា និងបន្តហោះហើរទៅប្រទេសប៉ាគីស្ថាន សម្រាប់ការប្រកួតជើងទី២ នាថ្ងៃទី១៧ ខែតុលា ក្នុងវគ្គជម្រុះជុំទី១ ជើងឯកពិភពលោកឆ្នាំ២០២៦ FIFA World Cup 2026។
គិតចាប់ពីថ្ងៃទី២ ខែតុលា ដែលជាពេលវេលាប្រមូលផ្តុំហ្វឹកហាត់ រហូតដល់ថ្ងៃទី១៧ ខែតុលា គឺជាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលគ្រប់ក្រុមគ្រួសារក្នុងប្រទេសកម្ពុជានាំគ្នាទៅវត្តដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន។

ពេលវេលាប្រមូលផ្តុំហ្វឹកហាត់បែបនេះជាទូទៅគឺស្នាក់នៅរួមគ្នា ធ្វើដំណើរទៅកន្លែងហ្វឹកហាត់ និងទទួលទានអាហារជុំគ្នាដែលកម្រមានកីឡាករណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីក្រុមទៅជួបជុំក្រុមគ្រួសារ ឬដើរទៅណាមកណាណាស់។ ដូច្នេះពួកគេមិនបានចូលរួមពិធីបុណ្យជាមួយក្រុមគ្រួសារដោយផ្ទាល់នោះទេ។
ទាំងនេះជាការលះបង់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្របពេលកីឡាករមិនបានជាប់ជម្រើសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសបានជួបជុំក្រុមគ្រួសារ នាំគ្នាទៅវត្តក្នុងឱកាសនៃពិធីបុណ្យប្រពៃណីជាតិ។

ចំពោះក្រុមភ្នំពេញក្រោនមិនទាន់បានទៅជួបជុំក្រុមគ្រួសារ ឬចូលរួមបោះជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាទេ ដោយសារពួកគេត្រូវប្រកួតក្នុងពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុក្នុងពូលជាមួយក្រុមជើងឯកមីយ៉ាន់ម៉ា Shan United វេលាម៉ោង៧យប់ ថ្ងៃទី៥ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បន្ទាប់ពីប្រកួតចប់ កីឡាករ៤នាក់គឺ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង លឹម ពិសុទ្ធ ត្រូវចូលរួមជាមួយក្រុមជម្រើសជាតិ ខណៈកីឡាករផ្សេងទៀតរបស់ភ្នំពេញក្រោនបានសម្រាកជួបជុំក្រុមគ្រួសារបាន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


