ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ជំរុញពលរដ្ឋចូលលរួមថែរក្សាបរិស្ថាននៅសហគមន៍របស់ខ្លួន
លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានជំរុញដល់មហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថានស្អាត និងត្រូវចូលរួមថែរក្សាបរិស្ថាននៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅ។

លោក សេង សីលា អភិបាលរងខេត្ត បានជំរុញដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង ព្រមទាំងអបអរទិវាពិភពលោកស្អាតលើកទី៦” ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅមាត់ច្រកទា្វរព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក-លោកស្រី ជាអភិបាលរងក្រុង លោកនាយរងប៉ុស្តិ៍មាត់ច្រកទ្វារព្រំដែនអន្តរជាតិ លោក លោកស្រី ជាប្រធានអនុប្រធានស្ថាប័ននានាដែលមានការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក ជាច្រើនរូបទៀត។

លោក សេង សីលា បានបន្តថា សម្រាប់ក្រុងបាវិតនេះ គឺត្រូវបំផុសឱ្យមហាជនកុំចោលសំរាមពាសវាលពាសកាលត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាម ដើម្បីងាយស្រួលក្នុងការប្រមូល ហើយត្រូវយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវ និងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែសម្រាប់ស្តុកកាកសំណល់រាវ និងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាសក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមាន ផលប៉ះពាល់ដល់បរិស្ថាន។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដោយឡែកខេត្តស្វាយរៀង បាននិយាយអំពីសក្តានុពលទេសចរណ៍ជាលក្ខណៈអន្តរជាតិ ជាប្រវត្តិសាស្រ្តនោះ ខេត្តពុំមានអំណោយផលប៉ុន្មានទេ ប៉ុន្តែខាងផ្នែកឧស្សាហកម្មទេសចរណ៍ខេតស្វាយរៀងបាននិងកំពុងអភិវឌ្ឍន៍ខ្លួនទៅជាបណ្ដាបណ្ដើរ។ ដើម្បីក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍សំខាន់ក្នុងចំណោមតំបន់គោលដៅទាក់ទាញទេសចរណ៍ដទៃទៀតនៅក្នុងប្រទេស ជាពិសេសៗនៅក្រុងបាវិត នាពេលបច្ចុប្បន្ន គឺប្រមូលផ្ដុំទៅដោយសំណង់អាគារប្រណិត រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្តដែលចាត់ទុកថា នេះជាសមិទ្ធផលទេសចរណ៍ គឺជាមូលដ្ឋានសម្រាប់បម្រើឲ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ។

លោកបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ធ្វើផ្លូវក្រាលកៅស៊ូដាក់ប្រព័ន្ធលូតូបណ្ដាញទឹកស្អាតនិងដាក់អំពូលភ្លើងតាមសួនច្បារភ្លើងស្តុបតាមដងវិថីក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុងទីប្រជុំជនក្នុងខេត្ត និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលនឹងត្រៀមលេចរូបរាងឡើងនាពេលខាងមុខដ៏ខ្លី៕
ដោយៈ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


