ជីវិតកម្សាន្ដ
Prang លើកដៃអង្វរឈប់ចោទនាងជាជនទី៣ ក្នុងរឿងបែកបាក់រវាង Jes និង Vill
តារាស្រី Prang Kannarun នៅតែត្រូវបានទស្សនិកជនចំនួនចោទប្រកាន់ថា នាងជាជនទី៣ ក្នុងរឿងបែកបាក់ស្នេហារវាង Jes Jespipat និង Vill Wannarot។ ដោយទ្រាំនឹងការចោទប្រកាន់លែងបាន ពេលនេះនាងបានចេញមុខផ្ដល់បទសម្ភាសន៍ស្នើសុំបញ្ឈប់កាចោទទៅលើនាងតទៅទៀត ត្បិតនាងមិនពាក់ព័ន្ធនោះទេ។

ទោះបីជាកន្លងមក Jes និង Vill ធ្លាប់ចេញមុខបដិសេធថាមិនមានពាក់ព័ន្ធនឹង Prang ប៉ុន្តែទស្សនិកជននៅតែមន្ទិលសង្ស័យ ហើយផ្លែផ្កាទៅកាន់ Prang រហូតធ្វើឱ្យនាងចេញមកសំពះអង្វរឱ្យឈប់ចោទប្រកាន់។

នៅក្នុងឱកាសចូលរួមកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់មួយ Prang និយាយថា រឿងកើតឡើងទាំងប៉ុន្មាន ជារឿងទំនាក់ទំនងរបស់មនុស្សពីរនាក់ ហើយទំនាក់ទំនងមានភាពផុយស្រួយឈានដល់ការបែកបាក់ អ្នកក្រៅមិនពាក់ព័ន្ធទេ។

តារាសម្ដែងរូបនេះ បន្ថែមថា ខ្លួន និង Jess គ្រាន់តែជាមិត្តរួមការងារដ៏ល្អប៉ុណ្ណោះ។ ចំណែកព័ត៌មានចោទនាងជាភាគីទីបី គឺជារឿងយល់ច្រឡំទាំងស្រុង។ ដោយឡែករូបភាពស្និទ្ធស្នាលរវាងនាង និង Jes គ្រាន់តែផ្សព្វផ្សាយភាពយន្តថ្មី ពុំទាក់ទងរឿងបេះដូងឡើយ។ Prang សង្ឃឹមថាពីពេលនាងបកស្រាយនេះតទៅ នឹងមិនមានពាក្យចចាមអារ៉ាមចោទនាងជាថាជនទី៣ទៀតនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីតសិល្បករផលិតកម្ម YG បាត់ខ្លួនជាង ១០ឆ្នាំ មិនទាន់រកឃើញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


