ជីវិតកម្សាន្ដ
អតីតសិល្បករផលិតកម្ម YG បាត់ខ្លួនជាង ១០ឆ្នាំ មិនទាន់រកឃើញ
អតីតតារាចម្រៀងរ៉េប និងផលិតកររបស់ផលិតកម្ម YG Entertainment លោក Perry ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនអស់រយៈពេល ១០ឆ្នាំមកហើយ មកទល់ពេលនេះនៅមិនទាន់ទទួលដំណឹងអ្វីនៅឡើយ។

ពេលនេះការបង្ហោះតាមអ៊ីនធឺរណិតមួយដែលមានចំណងជើង “ផលិតករ YG បាត់ខ្លួនអស់រយៈពេល ១០ឆ្នាំ” កំពុងរីករាលដាលពាសពេញបណ្ដាញសង្គមនៅកូរ៉រខាងត្បូង ខណៈផលិតកររូបនោះគឺសម្ដៅលើតារាប្រុស Perry ។

Perry គឺជាសិល្បកររបស់ផលិតកម្ម YG Entertainment ដោយតារាប្រុសរូបនេះជាអ្នកមកពីសហរដ្ឋអាមេរិក។ លោកធ្លាប់ចូលរួមក្នុងការផលិតអាល់ប៊ុមដំបូងរបស់ YG Family ក្នុងឆ្នាំ១៩៩៩ និងបានផលិតអាល់ប៊ុមទី ៣ របស់ JinuSean នៅឆ្នាំ២០០១ ។ អាល់ប៊ុមចុងក្រោយរបស់ Perry គឺជាអាល់ប៊ុមរបស់ក្រុម BIGBANG ក្នុងឆ្នាំ២០១០។ របាយការណ៍បញ្ជាក់ថា កុងត្រារបស់ Perry ជាមួយ YG Entertainment បានបញ្ចប់ក្នុងឆ្នាំ២០១៥ ប៉ុន្តែកាលណោះមិនឃើញវត្តមានរបស់លោកចេញសន្និសីទកាសែតឡើយ។

យោងតាមសមាជិកគ្រួសារ បានឱ្យដឹងថា អតីតផលិតករ Perry បានបាត់ខ្លួន នៅទីក្រុង Los Angeles ប្រហែលឆ្នាំ២០១០។ ក្រុមគ្រួសារបានជូនដំណឹងដល់ប៉ូលិសអំពីការបាត់ខ្លួនរបស់សិល្បកររូបនេះ ប៉ុន្តែជាអកុសល ជិត ១៣ឆ្នាំទៅហើយ មិនទាន់មានដំណឹង ឬតម្រុយអ្វីពីលោកឡើយ។

យ៉ាងណាមិញ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយ Wikitree បានរាយការណ៍ថា Perry ទំនងចង់រក្សាភាពឯកជន ហើយតារារ៉េបនេះអាចកំពុងរស់នៅឆ្ងាយពីគ្រួសារប៉ុណ្ណោះ។ បច្ចុប្បន្នបញ្ហាបាត់ខ្លួនរបស់ Perry មិនទាន់បញ្ជាក់ផ្លូវការពីប៉ូលិសនោះទេ ប៉ុន្តែបើការអះអាងពីអ្នកស្គាល់ និងសាច់ញាតិ លោកពិតជាបាត់ខ្លួនពិតមែន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនស្រីច្បងតារាហុងកុង Adam Cheng ធ្វើអត្តឃាត តែរកឪពុករៀបចំបុណ្យសពមិនឃើញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


