ព័ត៌មានអន្ដរជាតិ
នៅសិង្ហបុរី អ្នកត្រូវចំណាយលុយជាង១០ម៉ឺនដុល្លារ ដោយគ្រាន់តែដើម្បីទទួលបានសិទ្ធិ ជាម្ចាស់រថយន្ត
តម្លៃនៃវិញ្ញាបនបត្រដើម្បីក្លាយជាម្ចាស់រថយន្តលក្ខណៈគ្រួសារ នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ១០៦ ៦១៩ដុល្លារអាមេរិក។

រដ្ឋទីក្រុងមួយនេះ បានណែនាំប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ (COE) រយៈពេល១០ឆ្នាំ ក្នុងឆ្នាំ១៩៩០ ជាវិធានការប្រឆាំងការកកស្ទះចរាចរណ៍ ហើយអនាគតម្ចាស់រថយន្តនៅប្រទេសសិង្ហបុរី ត្រូវតែមាន COE ដើម្បីអាចទិញរថយន្តបាន។
COE ត្រូវបានដាក់លក់ ក្នុងការដេញថ្លៃរៀងរាល់ពីរសប្តាហ៍ម្តង ខណៈរដ្ឋាភិបាល គឺជាអ្នកគ្រប់គ្រងចំនួនវិញ្ញាបនបត្រសម្រាប់លក់។
បើគិតទាំងការបង់ពន្ធ និងពន្ធនាំចូល, ប្រព័ន្ធនេះបានធ្វើឲ្យសិង្ហបុរី ក្លាយជាប្រទេសដែលត្រូវចំណាយថ្លៃជាងគេបំផុតលើលោក ដើម្បីអាចទិញរថយន្តបាន។ ជាឧទាហរណ៍ រថយន្ត Toyota Camry Hybrid ស្តង់ដារថ្មីក្នុងប្រទេសសិង្ហបុរី គឺមានតម្លៃប្រហែល ១៨៣ ០៩៦ដុល្លារអាមេរិក ដែលនេះរាប់បញ្ចូលទាំងតម្លៃ COE និងពន្ធផងដែរ។ តម្លៃនេះ គឺថ្លៃជាងនៅសហរដ្ឋអាមេរិក ដល់ទៅ៦ដងឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ មានប្រភេទ COE ផ្សេងៗគ្នា សម្រាប់រថយន្តតូច ម៉ូតូ និងរថយន្តពាណិជ្ជកម្ម។ តម្លៃ COE បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនខែជាប់ៗគ្នា ដោយសារតែការងើបឡើងវិញនៃស្ថានភាពប្រទេស ក្រោយជំងឺរាតត្បាតកូវីដ១៩ បានជំរុញឲ្យមានតម្រូវការកើនឡើងខ្ពស់។
កាលពីឆ្នាំ២០២០ តម្លៃ COE បានធ្លាក់ចុះមកត្រឹមជាង ២ម៉ឺនដុល្លារប៉ុណ្ណោះ ព្រោះកាលនោះ មានមនុស្សតិចណាស់ដែលត្រូវការរថយន្ត ដោយសារមិនអាចចេញក្រៅផ្ទះបាន។ បច្ចុប្បន្ន ប្រទេសសិង្ហបុរី មានរថយន្តប្រហែល៩៥ ម៉ឺនគ្រឿងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប៉ូលិស សិង្ហបុរី ចាប់ខ្លួនបុរសវ័យ ២៦ ឆ្នាំម្នាក់ពីបទឆបោកអ្នកទិញរថយន្តជិត ៨ ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


