ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់ប្រទេសក្នុង គ្រាមានសង្គ្រាម ក្រោយក្រុម Hamas បាញ់រ៉ុកកែតជាង ៥០០០គ្រាប់
កងកម្លាំងការពារជាតិអ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងកៀរគរទាហាន និងប្រកាសដាក់ប្រទេសក្នុងស្ថានភាពមានសង្គ្រាម។ ស្របពេលជាមួយគ្នានោះ ទាហានបម្រុង ក៏ត្រូវបានកៀរគរផងដែរ។

យោធាបានប្រកាសបែបនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាម Hamas បាញ់រ៉ុកកែតជាង ៥០០០គ្រាប់ ចូលក្នុងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ទី៧ខែតុលា។
កងកម្លាំងនៅក្នុងប្រទេស បានបញ្ជាឲ្យប្រជាពលរដ្ឋត្រូវនៅក្នុងផ្ទះ បន្ទាប់ពីប្រកាសថា ក្រុមសកម្មប្រយុទ្ធ Hamas បានសម្រុកចូលប្រទេសហើយ នៅតាមទីតាំងជាច្រើន ជិតព្រំដែនហ្គាហ្សាភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

ទន្ទឹមនោះ មេបញ្ជាការយោធាកំពូល Hamas លោក Mohammed Deif បាននិយាយថា ប្រតិបត្តិការ “ព្យុះ Al-Aqsa” គឺជាការប្រកាសថា “គ្មានការអត់ឱនទៀតហើយ” ខណៈលោកបានជំរុញឲ្យប៉ាឡេស្ទីន ក្រោកឡើងប្រឈមមុខជាមួយនឹងអ៊ីស្រាអែល។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើឆានែល Telegram, ក្រុម Hamas បានអំពាវនាវឲ្យអ្នកប្រយុទ្ធតស៊ូនៅតំបន់ West Bank ក៏ដូចជានៅប្រទេសឥស្លាមនិងអារ៉ាប់ផងដែរ ត្រូវចូលរួមប្រយុទ្ធក្នុងសមរភូមិ។

ក្រោយការបាញ់រ៉ុកកែតភ្លាមៗ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកោះប្រជុំប្រធានសន្តិសុខ ដើម្បីចាត់វិធានការឆ្លើយតប។
រីឯសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលបាននិយាយថា ក្រុម Hamas នឹងប្រឈមមុខ ផលវិបាក និងការទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ទាំងនេះ ហើយអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារគោលដៅនៅតំបន់ហ្គាហ្សាជាការឆ្លើយតប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហាម៉ាស់ បាញ់រ៉ុកកែតរាប់ពាន់គ្រាប់ ដាក់អ៊ីស្រាអែល ក្នុងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


