ជីវិតកម្សាន្ដ
ក្រុម BABYMONSTER ប្រកាសបង្ហាញខ្លួនផ្លូវការ ចំពេលពាក្យចចាមអារ៉ាមដកសមាជិកចេញម្នាក់
ប្រិយមិត្តតាមដានវិស័យ K-pop ធ្លាប់ទន្ទឹងចាំការបង្ហាញខ្លួនរបស់ក្រុមចម្រៀងនារីជំនាន់ថ្មី BABYMONSTER ដែលកន្លងមកផលិតកម្ម YG Entertainment បានប្រកាសថាក្រុមចម្រៀងនេះនឹងចេញសម្ដែងជាលើកដំបូងក្នុងកញ្ញា ប៉ុន្តែខែកញ្ញាកន្លងផុតទៅ មិនឃើញវត្តមានក្រុមចេញមុខលើឆាកណាមួយ ឬចេញអាល់ប៊ុមថ្មីឡើយ។

មកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ផលិតកម្ម YG Entertainment បានប្រកាសដល់ទស្សនិកជនថា ក្រុម BABYMONSTER នឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងខែវិច្ឆិកាខាងមុខនេះហើយ។
បន្ថែមពីលើនេះ YG Entertainment បញ្ជាក់ថា បច្ចុប្បន្នក្រុម BABYMONSTER កំពុងហាត់ក្បាច់រាំសម្រាប់បទថ្មីរបស់ពួកគេ ហើយនឹងថតវីដេអូចម្រៀងនៅចុងខែតុលា។ ការប្រកាសនេះធ្វើឡើង ចំពេលអ្នកគាំទ្រមួយចំនួនសង្ស័យថា Ahyeon ចាកចេញពីក្រុមបន្ទាប់ពីអវត្តមាននាងក្នុងបណ្ដាញសង្គមរបស់ក្រុមជាយូរមកហើយ។

ជាមួយគ្នានេះ អ្នកគាំទ្រមួយចំនួនបានសម្ដែងក្ដីខកចិត្ត និងឡកឡឺយទៅកាន់ផលិតកម្មយក្សនេះថា ក្រុម BABYMONSTER ទំនងនឹងបង្ហាញខ្លួនរហូតដល់ឆ្នាំ២០២៤ ឯណោះ ព្រោះកន្លងមកផលិតកម្មនេះធ្លាប់សន្យា ប៉ុន្តែមិនគោរពតាមការសន្យារបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


