Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង ជាម្តាយកូនចំនួន ៣នាក់

បានផុស

នៅ

ក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃពុធទី១១ខែតុលា បានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែល និងកូនពីរនាក់របស់នាង បន្ទាប់ពីត្រូវចាប់ជាចំណាប់ខ្មាំង។

វីដេអូមួយដែលត្រូវចេញផ្សាយដោយទូរទស្សន៍ Al Jazeera មានមូលដ្ឋាននៅទីក្រុង ដូហា បានបង្ហាញពីស្ត្រីម្នាក់ពាក់អាវពណ៌ខៀវ លាយផ្កាឈូក ដើរទៅរកកូន ហើយអ្នកទាំងពីរឱបគ្នា ខណៈអ្នកប្រយុទ្ធហាម៉ាស់ ដើរចេញទៅ។

(រូបថត៖ Aljazeera)

វីដេអូនេះ ថតជាប់នៅកន្លែងដែល មើលទៅហាក់ដូចជា ជិតរបងព្រំដែនហ្គាហ្សា។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើវីដេអូនេះថតនៅពេលណា ហើយអាជ្ញាធរអ៊ីស្រាអែល ក៏មិនទាន់និយាយអ្វីដែរ ពាក់ព័ន្ធនឹងវីដេអូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ កងពលតូច Qassem ដែល​ជាសម្ព័ន្ធ​ប្រដាប់​អាវុធ​របស់​ក្រុម​ហាម៉ាស់ បាន​និយាយ​ថា ស្ត្រី​នោះ​គឺជា​ជនជាតិ​អ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍បន្តថា “អ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែលម្នាក់ និងកូនពីរនាក់របស់នាង ត្រូវបានដោះលែង បន្ទាប់ពីការឃុំខ្លួនពួកគេ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា”។

ឈ្លើយសឹកប្រមាណ១៥០នាក់ត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងអំឡុងពេលនៃការវាយលុកដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល។

ក្រសួង​សុខាភិបាល​របស់​ខ្លួន​និយាយ​ថា ការ​ទម្លាក់​គ្រាប់​បែក​របស់​អ៊ីស្រាអែល​មិន​ឈប់​ឈរ​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ​ បាន​សម្លាប់​មនុស្ស​ជាង១០៥០នាក់ ​ក្នុង​នោះ​មាន​ជន​ស៊ីវិល​រាប់រយ​នាក់ និង​ជាង ៥០០០នាក់​ផ្សេង​ទៀត​រង​របួស​ នៅជ្រោយ​ហ្គាហ្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, Anadolu

ចុចអាន៖ ប្រៀបធៀបកម្លាំងយោធា រវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៦ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម