ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ប្រកាសកម្ចាត់ចោល ក្រុមហាម៉ាស់ ទាំងស្រុង
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា ក្រុម ហាម៉ាស់ ត្រូវតែកម្ចាត់ចោលទាំងស្រុង ហើយត្រូវតែមានផ្លូវឆ្ពោះទៅកាន់រដ្ឋប៉ាឡេស្ទីន។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS លោក បៃដិន ក៏បានព្រមានអ៊ីរ៉ង់ និងក្រុមហេសបូឡាផងដែរថា កុំលូកដៃ និងធ្វើឲ្យជម្លោះកាន់តែរីកធំឲ្យសោះ។
គាត់ក៏បានប្តេជ្ញាដែរថា នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកចំណាប់ខ្មាំងអាមេរិកដែលនៅមានជីវិតហើយរំដោះពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនលម្អិតទេ ប៉ុន្តែអះអាងថា អាមេរិកកំពុងធ្វើការដូចជានៅឋាននរកអ៊ីចឹង។ អ្វីដែលសំខាន់បំផុតគឺការបញ្ចប់អំពើឃោរឃៅ និងទទួលខុសត្រូវចំពោះរឿងនេះ។
កាលពីថ្ងៃអាទិត្យទី១៥ខែតុលា ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា ពលរដ្ឋអាមេរិកចំនួន ១៣នាក់ កំពុងបាត់ខ្លួន។ គេសន្មតថា ពួកគេត្រូវបានក្រុមហាម៉ាស់ចាប់ជាចំណាប់ខ្មាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពលរដ្ឋថៃ ស្លាប់នៅអ៊ីស្រាអែល កើនឡើងថែមទៀត ខណៈប្រតិបត្តិការជម្លៀស ពោរពេញដោយគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


