ព័ត៌មានជាតិ
ភ្ជុំបិណ្ឌ ៣ ថ្ងៃ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តបាត់ដំបង ជាង ២០ ម៉ឺននាក់
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិខ្មែរ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តតាមតំបន់រមណីយដ្ឋាន និងតំបន់អេកូទេសចរណ៍នានាក្នុងខេត្តបាត់ដំបង សរុបប្រមាណជាង ២០ម៉ឺននាក់ ដែលមានការកើនឡើង បើប្រៀបធៀបទៅនិងឆ្នាំកន្លងមក។

យោងតាមតួលេខរបស់លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា កាលពីថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៥៩,៣៥៩ នាក់ ថយចុះ ២៧.៤៩ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានចំនួន ៨១,៨៦៨នាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិមានចំនួន ៥៩,២០៨នាក់ ថយចុះ ២៧.៥៨ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ៨១,៧៥៧នាក់ ចំនួនភ្ញៀវទេសចរបរទេស មានចំនួន ១៥១នាក់ កើនឡើង ៣៦.០៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ១១១នាក់ ដោយសារតែមានបញ្ហាប្រឈមមួយចំនួនតាមតំបន់គោលដៅនៅជាប់មាត់ស្ទឹងមួយចំនួនលិចទឹក មិនអំណោយផលដល់ភ្ញៀវលេងទឹកកម្សាន្ត និងផ្លូវទៅកាន់រមណីយដ្ឋានមួយចំនួនខូចខាតដែលបណ្ដាលមកពីទឹកជំនន់កន្លងមក។

លុះនៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៧២,៣៦៨នាក់ កើនឡើង ១៣.៤៣ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៦៣,៧៩៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៧២,២១១នាក់ កើនឡើង ១៣.៣២ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ៦៣,៧២៣នាក់ ចំនួនភ្ញៀវទេសចរបរទេស មានចំនួន ១៥៧នាក់ កើនឡើង ១០៩.៣៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៧៥នាក់។

ចំណែកថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៨១,០៥៩នាក់ កើនឡើង ២៥.៧៦ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៦៤,៤៥៥នាក់ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិមានចំនួន ៨០,៩១០នាក់ កើនឡើង ២៥.៨៦ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ៦៤,២៨៤នាក់ ចំនួនភ្ញៀវទេសចរបរទេស មានចំនួន ១៤៩នាក់ ថយចុះ ១២.៨៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ១៧១នាក់។

លោកប្រធានមន្ទីរបានបន្តថា បើសរុបចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺមានចំនួន ២១២.៧៨៦នាក់៕
អត្ថបទ: សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


