ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប៉ាឡេស្ទីន រិះគន់ក្រុមហាម៉ាស់ ជុំវិញការវាយប្រហារទៅលើអ៊ីស្រាអែល
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃទី១៥ ខែតុលា បានចេញផ្សាយការអត្ថាធិប្បាយមួយ ដោយដកស្រសង់សម្ដីប្រធានាធិបតី Mahmoud Abbas ដែលបានរិះគន់ក្រុម Hamas ជុំវិញសកម្មភាពរបស់ក្រុមនេះទៅលើប្រទេសអ៊ីស្រាអែល។

ការអត្ថាធិប្បាយដែលចុះផ្សាយដោយគេហទំព័រ Wafa បានកើតឡើងក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទរវាងលោកប្រធានាធិបតី Abbas និងប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ។ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយលុកដ៏សាហាវរបស់ពួកហាម៉ាស់ឆ្លងកាត់ទីក្រុងនានារបស់អ៊ីស្រាអែល។

របាយការណ៍ដើមរបស់ Wafa ស្តីពីការអំពាវនាវរបស់លោក Abbas បានសរសេរថា ប្រធានាធិបតី Abbas មិនគាំទ្រគោលនយោបាយ និងសកម្មភាពរបស់ក្រុមហាម៉ាស់ចំពោះអ៊ីស្រាអែលឡើយ ហើយទង្វើរបស់ក្រុមនេះមិនតំណាងឱ្យប្រជាជនប៉ាឡេស្ទីននោះទេ។ ចំណែកគោលនយោបាយ កម្មវិធី និងការសម្រេចចិត្តរបស់អង្គការរំដោះប៉ាឡេស្ទីន (PLO) ទើបស្របច្បាប់ និងតំណាងឱ្យប្រជាជនប៉ាឡេស្ទីនពិតប្រាកដ។
យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយមក សេចក្ដីថ្លែការណ៍របស់ប្រធានាធិបតីបានកែតម្រូវ ដោយលុបចោលការរិះគន់ក្រុមហាម៉ាស់វិញ។ ពេលនេះមិនទាន់ដឹងច្បាស់ថាហេតុអ្វីបានជាសេចក្ដីថ្លែងការណ៍របស់ប្រធានាធិបតីត្រូវកែវិញឡើយ ហើយពុំមានការអត្ថាធិប្បាយឆ្លើយតបពីការិយាល័យរបស់លោក Abbas ឬដោយគេហទំព៍រ Wafa ឬក្រុម Hamas នោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ចិន ថ្កោលទោស អ៊ីស្រាអែល ថា សកម្មភាពការពារខ្លួនប្រឆាំងក្រុមហាម៉ាស់ គឺលើសពេកហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


