Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រៀបផែនការប្រើកម្លាំងយោធា បើអ៊ីរ៉ង់ លូកដៃ ក្នុងសង្គ្រាមអ៊ីស្រាអែល

បានផុស

នៅ

ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Michael McCaul បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែតុលាថា គណៈកម្មាធិការរបស់គាត់ កំពុងរៀបចំច្បាប់ដើម្បីបើកភ្លើងខៀវដល់កម្លាំងយោធាអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្លាយជាសង្គ្រាមប្រូកស៊ីកាន់តែធំជាមួយអ៊ីរ៉ង់។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អ្នកសាធារណរដ្ឋនៃរដ្ឋតិចសាស់រូបនេះ មិននិយាយទេថាតើ សេតវិមានបានស្នើឲ្យគណៈកម្មាធិការរបស់គាត់ បង្កើតផែនការសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កម្លាំងយោធាជាផ្លូវការមែនឬទេ ប៉ុន្តែលោកប្រាប់ថា “ខ្ញុំមិនចង់បញ្ជាក់ឡើយ វាគ្រាន់តែថា មានក្តីព្រួយបារម្ភ។ បច្ចុប្បន្ន យើងកំពុងរៀបចំសេចក្តីព្រាងមួយនៅក្នុងព្រឹត្តិការណ៍ដែលចាំបាច់”។

លោក McCaul បន្តថា “ខ្ញុំសង្ឃឹមថា រឿងនេះនឹងមិនកើតឡើងទៅចុះ ប៉ុន្តែយើងឃើញស្ថានការណ៍នៅមជ្ឈិមបូព៌ា កាន់តែក្តៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រសិនបើក្រុមហេសបូឡា មានជាប់ពាក់ព័ន្ធទៀតនោះ សង្គ្រាមច្បាស់ជាធំព្រោះក៏ប្រហែលជាមានអន្តរាគមន៍ពី អ៊ីរ៉ង់ដែរ”។

(រូបថត៖ MC3)

មុននេះ CNN រាយការណ៍ថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន២០០០នាក់ ទៅកាន់ឆ្នេរសមុទ្រអ៊ីស្រាអែល ដើម្បីបង្ហាញកម្លាំងនៅក្នុងតំបន់។ ចំណាត់ការនេះកើតឡើងចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងខែតុលា។

ដឹកនាំដោយអង្គភាពបេសកកម្មដែនសមុទ្រទី២៦ កងកម្លាំងឆ្លើយតបយ៉ាងរហ័ស កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលតាមនាវា USS Bataan ដែលជានាវាវាយប្រហារ ធ្លាប់ឈរជើងនៅឈូងសមុទ្រអូម៉ង់។

(រូបថត៖ កងទ័ពជើងទឹកអាមេរិក)

ការដាក់ពង្រាយកងទ័ពជើងទឹកនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណងផ្ញើសារកំញើញអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា ហើយថ្មីៗនេះ នាវាចម្បាំងអាមេរិកមួយចំនួន ក៏បានល្បាតដែនទឹកក្បែរសាធារណរដ្ឋឥស្លាមផងដែរ។

ដោយឡែក កាលពីថ្ងៃអាទិត្យទី១៥ខែតុលា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យទាហាន ២០០០នាក់ផ្សេងទៀត ត្រៀមលក្ខណៈសម្រាប់បេសកកម្មជំនួយផ្នែកវេជ្ជសាស្ត្រ និងភស្តុភារ ក្នុងប្រទេសអ៊ីស្រាអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail, RT

ចុចអាន៖ អាមេរិក បញ្ជូនទ័ព ២០០០នាក់ទៅ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២៨ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម