ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ៖ បច្ចុប្បន្ន ខេត្តកោះកុង មានបទល្មើសព្រំដែនតិចតួច តែគ្មានច្រករបៀងឡើយ
លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានទទួលស្គាល់ថា ខេត្តកោះកុង សម្រាប់ពេលបច្ចុប្បន្ននេះ គឺមានបទល្មើសព្រំដែនតិចតួចមែន ប៉ុន្តែគ្មានទេច្រករបៀងខុសច្បាប់ គ្រាមានការល្បាតការពារគ្រប់ពេលវេលា។

ការអះអាងរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

លោកស្រី អភិបាលខេត្ត បន្ថែមទៀតថា ខេត្តកោះកុងមានតែច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មួយប៉ុណ្ណោះដែលកំពុងដំណើរការយ៉ាងសកម្មផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ ការងារ និងវិស័យសុខាភិបាល។

ទន្ទឹមនោះ លោកស្រី មិថុនា ភូថង បានអះអាងដែរថា ទោះបីមានបទល្មើសព្រំដែនមែន តែវាមិនចោទជាបញ្ហាធំដុំអ្វីឡើយ ដោយមានការគ្រប់គ្រងបង្រ្កាបបានទាន់ពេលវេលាណាស់ ក្រោមការល្បាតរបស់សមត្ថកិច្ចជំនាញតំបន់ព្រំដែនគោក និងផ្លូវទឹក។

កន្លងទៅថ្មីៗនេះ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការច្រកព្រំដែនអន្តរជាតិចាំយាម បានឱ្យដឹងថា អ្នកដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសថៃ និងចូលមកកម្ពុជា ភាគច្រើនពួកគាត់ទៅពិនិត្យព្យាបាលជំងឺ ទេសចរណ៍កម្សាន្ត និងទៅរកការងារធ្វើ។ ដោយឡែកទំនិញដែលនាំគ្នានាំចេញទៅកាន់ប្រទេសថៃ ជាប្រភេទអាហារសមុទ្រស្រស់ៗ រីឯថៃនាំចូលមកកម្ពុជា នូវគ្រឿងអេឡិចត្រូនិច កូនឈើ ម៉ូតូ និងគ្រឿងសំណង់ជាដើម។

ចំណែករាល់ការបំពេញបែបបទសេវារដ្ឋបាលជូនពលរដ្ឋ និងអ្នកដំណើរវិញ សុទ្ធតែបានយកចិត្តទុកដាក់ខ្ពស់លើផ្តល់សេវាឆ្លងដែនជូនតាមរយៈបច្ចេកវិទ្យាទំនើប ដោយមិនយូរចាំយូរដូចពេលមុនៗនោះទេ ពិសេសមិនទាមទាររកកម្រៃសេវាបន្ថែមអ្វីនោះឡើយ៕
អត្ថបទ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


