ព័ត៌មានអន្ដរជាតិ
តំណែងប្រធានសភា កំពុងធ្វើឲ្យ អាមេរិក ក្រពុលមុខរឿងផ្ដល់លុយដល់ អ៊ីស្រាអែល និងអ៊ុយក្រែន
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនទាន់ជ្រើសបានប្រធានរដ្ឋសភាថ្មីនៅឡើយទេ បន្ទាប់ពីបេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក Jim Jordan នៅតែបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកបក្សរបស់គាត់ ។

គណបក្សសាធារណរដ្ឋបានតែងតាំងលោក Jim Jordan ដែលជាមនុស្សជំនិតរបស់អតីតប្រធានាធិបតី Donald Trump សម្រាប់មុខតំណែងមួយនេះ បន្ទាប់ពីការបណ្តេញលោក Kevin McCarthy ចេញពីតំណែងប្រធានរដ្ឋសភាមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រអាមេរិកកាលពីថ្ងៃទី៣ ខែតុលា ។
ពាក់ព័ន្ធនឹងតំណែងប្រធានរដ្ឋសភានៅទំនេរនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ក៏កំពុងក្រពុលមុខខ្លាំងផងដែរ ជាពិសេសគឺការជាប់គាំងសម្រាប់សំណើសុំជំនួយថវិកាបន្ទាន់បន្ថែមសម្រាប់ផ្ដល់ទៅឲ្យអ៊ីស្រាអែល និងអ៊ុយក្រែន ដែលប្រទេសទាំងពីរសុទ្ធសឹងតែកំពុងជាប់ដៃធ្វើសង្គ្រាម ។

កាលពីថ្ងៃសុក្រសេតវិមានបានដាក់សំណើទៅកាន់សភាអាមេរិកដើម្បីស្នើសុំថវិកាចំនួន ១០៦ ពាន់លានដុល្លារសម្រាប់ជួយទៅដល់រដ្ឋាភិបាលអ៊ុយក្រែន និងអ៊ីស្រាអែលដើម្បីកម្ចាត់ក្រុមហប្រដា់ប់អាវុធហាម៉ាស់ ប៉ុន្តែសំណើនេះនៅតែជាក្រដាសមិនទាន់មានតម្លៃនៅឡើយ ដោយសារតែមិនទាន់មានប្រធានសភាដើម្បីអនុម័តសំណើរទាំងនោះឡើយ ។
គួរបញ្ជាក់ថា នេះគឺជាលើកទី ៣ ហើយសម្រាប់លោក Jordan ដែលរងបរាជ័យក្នុងការកាន់កាប់តំណែងជាប្រធានរដ្ឋសភាថ្មី បន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាង ២០ រូបបានបោះឆ្នោតប្រឆាំងនឹងរូបលោក ដោយសារមនុស្សជំនិតរបស់លោក Trump រូបនេះជាអ្នកប្រឆាំងផ្កាប់មុខសម្រាប់ការផ្ដល់ជំនួយបន្ថែមទៅឲ្យអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះជាមួយក្រុមហាម៉ាស់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ