ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ ដាក់លក្ខខណ្ឌ ដោះលែងចំណាប់ខ្មាំងទាំងអស់
អ្នកចរចាដ៏សំខាន់របស់ចលនាហាម៉ាស់ លើជោគវាសនានៃចំណាប់ខ្មាំងជាង២០០នាក់ដែល ក្រុមនេះឃុំខ្លួនក្នុងតំបន់ហ្គាហ្សា បាននិយាយថា ជនស៊ីវិលទាំងអស់នឹងត្រូវដោះលែង ប្រសិនបើមានការធ្វើតាមលក្ខខណ្ឌត្រឹមត្រូវ។
លោក Khaled Meshaal គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងក្រុមហាម៉ាស់ ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីធ្វើឃាតគាត់កាលពីជិតបីទសវត្សរ៍មុន។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍លោកខាងលិចជាលើកដំបូង ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលា លោកបានប្រាប់ Sky News ថា ជនស៊ីវិលដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃក្រុមហាម៉ាស់ នឹងត្រូវដោះលែងប្រសិនបើអ៊ីស្រាអែល កាត់បន្ថយការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា។
លោកបន្ត “សូមឲ្យពួកគេបញ្ឈប់ការឈ្លានពាននេះសិន ហើយអ្នកនឹងឃើញតួអង្គសម្របសម្រួលដូចជាកាតា និងអេហ្ស៊ីប ក៏ដូចជាប្រទេសអារ៉ាប់មួយចំនួនទៀត រិះរកវិធីដើម្បីឲ្យពួកគេដោះលែង ហើយយើងនឹងបញ្ជូនចំណាប់ខ្មាំងត្រលប់ទៅផ្ទះរបស់ពួកគេវិញ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា “ការដោះលែងចំណាប់ខ្មាំង មិនអាចកើតឡើងបានឡើយ បើអ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមអាកាសឥតដកដៃបែបនេះ។ យើងចង់ឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែក ការបំផ្លិចបំផ្លាញទាំងស្រុង ការប្រល័យពូជសាសន៍ ដូច្នេះទាហាន al Qassam អាចយកចំណាប់ខ្មាំងចេញពីកន្លែងរបស់ពួកគេបាន ហើយប្រគល់ទៅឲ្យកាកបាទក្រហម ឬអ្នកណាក៏ដោយ។ យើងត្រូវការលក្ខខណ្ឌត្រឹមត្រូវ ដើម្បីដោះលែងពួកគេ”។
ការអះអាងរបស់គាត់ កើតឡើងខណៈក្រុមហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង២នាក់ទៀត ដែលសុទ្ធជាស្រ្តីវ័យចំណាស់។ លោកយាយ Yochved Lifshitz អាយុ៨៥ឆ្នាំនិង Nurit Cooper អាយុ៧៩ឆ្នាំ ត្រូវបានក្រុមហាម៉ាស់ដោះលែងក្នុងតំបន់ ហ្គាហ្សា បន្ទាប់ពីការឃុំឃាំងរយៈពេល១៦ថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ លោក អូបាម៉ា៖ ទង្វើរបស់អ៊ីស្រាអែល នៅហ្គាហ្សា នឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន គុំកួន តជំនាន់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


