កីឡា
ខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់របស់ Macarthur ត្រៀមប៉ះភ្នំពេញក្រោនធ្លាប់ឈ្នះជើងឯក Ligue 1
ក្លិបអូស្ត្រាលី Macarthur FC ត្រូវធ្វើដំណើរមកកាន់ទឹកដីកម្ពុជា ដើម្បីប្រកួតជាមួយក្លិបភ្នំពេញក្រោនក្នុងពានរង្វាន់ AFC Cup នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

Macarthur ប្រើប្រាស់កីឡាករក្នុងស្រុកច្រើន ប៉ុន្តែក៏មានកីឡាករបរទេស៣រូបដែរគឺខ្សែបម្រើម៉ិកស៊ិកកីឡាករ Ulises Dávila, អ្នកចាំទីប៉ូឡូញកីឡាករ Filip Kurto និងខ្សែប្រយុទ្ធបារាំងកីឡាករ Valère Germain។
ខ្សែប្រយុទ្ធ Valère Germain ជាកីឡាករដ៏គ្រោះថ្នាក់ដែលមានបទពិសោធលេងនៅលីគកំពូលបារាំងរយៈពេល១៣ឆ្នាំ និងធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំង១លើកផងដែរ។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នា Germain ចន្លោះឆ្នាំ២០១០-២០១៧ ជាសមាជិកក្រុមធំរបស់ក្លិប AS Monaco ដោយបង្ហាញខ្លួន១៥៩លើក និងស៊ុតបញ្ចូលទី៤១គ្រាប់ ជួយឲ្យក្លិប Monaco ឈ្នះពានរង្វាន់ Ligue 1 ក្នុងរដូវកាល ២០១៦-២០១៧។ ឆ្នាំ២០១៥-២០១៦ កីឡាកររូបគេលេងនៅក្លិប Nice ក្នុងលក្ខខណ្ឌខ្ចីជើង ដោយបង្ហាញខ្លួនបាន៣៨ប្រកួតស៊ុតបញ្ចូលទី១៤គ្រាប់។

ឆ្នាំ២០១៧ដល់២០២១ កីឡាករ Germain បានផ្លាស់ទៅកាន់ក្លិប Marseille ដោយបង្ហាញខ្លួនបាន១២០លើក និងស៊ុតបញ្ចូលទី២២គ្រាប់។ ឆ្នាំ២០២១-២០២៣ រូបគេបានផ្ទេរទៅ Montpellier ដោយបង្ហាញខ្លួនបាន៦៥លើក និងស៊ុតបញ្ចូលទី៦គ្រាប់។
ក្នុងខែកក្ដដា ឆ្នាំ២០២៣ កីឡាករ Germain បានផ្លាស់មកចូលរួមជាមួយក្លិប Macarthur FC របស់ប្រទេសអូស្ត្រាលី ដោយទើបបង្ហាញខ្លួនលើទីលានបាន១៥១នាទីក្នុងពានរង្វាន់ AFC Cup ស៊ុតបញ្ចូលទី៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម២លើក៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


