សេដ្ឋកិច្ច
Elon Musk ថា អាមេរិក លេងលើសហើយក្នុងការប្រើប្រាក់ដុល្លារជាអាវុធ
មហាសេដ្ឋី Elon Mask បានព្រមានថា សហរដ្ឋអាមេរិកបានលេងលើសពេកហើយក្នុងការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធតតាំងជាមួយនឹងទណ្ឌកម្ម ដោយជំរុញឲ្យប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកកាត់បន្ថយប្រតិបត្តិការដោយប្រើរូបិយប័ណ្ណក្នុងស្រុកជំនួសវិញ ជាពិសេសប្លុកប្រទេស BRICE ។

មហាសេដ្ឋីរូបនេះបានលើកឡើងក្នុងកម្មវិធី Twitter Spaces ដែលរៀបចំដោយសហគ្រិនអាមេរិកលោក David Sachs កាលពីថ្ងៃចន្ទថា ប្រទេសជាច្រើនកំពុងតែដកប្រាក់ដុល្លារចេញពីប្រតិបត្តិការរបស់ពួកគេ ដោយសារតែការបង្ខំពីអាមេរិក ។
Elon Musk បន្ថែមថា វាមិនមែនជាជម្រើសឡើយក្នុងការផ្លាស់ប្តូរ ប៉ុន្តែជាភាពចាំបាច់តែម្តងដែលបង្ខំដោយការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចលើរុស្ស៊ី ។ ជាពិសេស ប្រទេសក្នុងប្លុក BRICE ដែលរួមមានទាំង ប្រេស៊ីល និងឥណ្ឌាផងដែរនោះ នៅតែចង់ធ្វើប្រតិបត្តិការជាមួយរុស្ស៊ី ។ ពួកគេមិនអាចធ្វើប្រតិបត្តិការដោយប្រើប្រាក់ដុល្លារបានទេ ដូច្នេះ អាមេរិកបានបង្ខំពួកគេឲ្យដកប្រាក់ដុល្លារពីប្រតិបត្តិការដែលធ្វើឲ្យកម្លាំងប្រាក់ដុល្លារនៅលើពិភពលោកចុះខ្សោយ ។

ការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ បានជំរុញឲ្យប្រទេសជាច្រើនស្វែងរកជម្រើសជំនួស បន្ទាប់ពីទណ្ឌកម្មបានកាត់ផ្តាច់រុស្ស៊ីយ៉ាងមានប្រសិទ្ធភាពចេញពីប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច។
គួរឲ្យដឹងថា អ្នកសេដ្ឋកិច្ចល្បីៗមួយចំនួនព្រមានម្តងហើយម្តងទៀតថា ឥទ្ធិពលនៃស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋានលើប្រាក់ដុល្លារ និងគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដ៏គឃ្លើន នឹងជំរុញឲ្យប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកបោះបង់ចោលប្រតិបត្តិការប្រាក់ដុល្លារ និងផ្លាស់ទៅប្រើរូបិយប័ណ្ណក្នុងស្រុកវិញសម្រាប់ពាណិជ្ជកម្ម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


