ជីវិតកម្សាន្ដ
តារា K-POP ទាំង ១០រូប នៅតែជាជើងខ្លាំងមានទ្រព្យធនច្រើនជាងគេដដែល
ថ្មីៗនេះ គេហទំព័រ spacebar បានចេញផ្សាយចំណាត់ថ្នាក់នៃសិល្បករ K-POP ដែលមានបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៣ ដោយផ្អែកលើការងារកន្លងមករបស់ពួកគេ ក្នុងនាមជាអ្នកធ្វើបទបង្ហាញ និងទូតសុឆន្ទៈឲ្យម៉ាកផ្សេងៗ រួមទាំងភាពល្បីល្បាញយ៉ាងខ្លាំងលើអ៊ីនធឺណិត។
ចំណាត់ថ្នាក់លេខ១០ បានទៅ Jisoo សមាជិកក្រុម BLACKPINK នាងមានទ្រព្យសម្បត្តិសុទ្ធ ១៥ លានដុល្លារគិតត្រឹមឆ្នាំ ២០២៣។
ចំណាត់ថ្នាក់លេខ៩ Sehun សមាជិកក្រុម EXO គាត់គឺជាបុរសទីមួយដែលត្រូវបានតែងតាំងជា Global Brand Ambassador សម្រាប់ Dior និងមានទ្រព្យសម្បត្តិសុទ្ធពី ១៥ ទៅ ២០ លានដុល្លារក្នុងឆ្នាំ ២០២១។

ចំណាត់ថ្នាក់លេខ៨ Lee Hyori មានទ្រព្យសម្បត្តិសុទ្ធចំនួន ២០ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៧ RM សមាជិកក្រុម BTS ទ្រព្យសម្បត្តិសុទ្ធមានចាប់ពី ២០ ទៅ ២៣ លានដុល្លារនិងជាម្ចាស់ផ្ទះប្រណីតតម្លៃ ៥.៧ លានដុល្លារថែមទៀតផង។
ចំណាត់ថ្នាក់លេខ៦ Lisa សមាជិកក្រុម BLACKPINK មានទ្រព្យសម្បត្តិសុទ្ធពី ២០ ទៅ ២៥ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៥ J-Hope សមាជិកក្រុម BTS មានទ្រព្យសម្បត្តិសុទ្ធពី ២៥ ទៅ ៣០ លានដុល្លារ និងជាម្ចាស់ផ្ទះប្រណីតតម្លៃ ២.២ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៤ SUGA សមាជិកក្រុម BTS មានទ្រព្យសម្បត្តិសរុប ៣០ លានដុល្លារ និងជាម្ចាស់ផ្ទះតម្លៃ ៣ លានដុល្លារ។
ចំណាត់ថ្នាក់លេខ៣ Jungkook សមាជិកក្រុម BTS ទ្រព្យសម្បត្តិរបស់គាត់គឺ ៣០ លានដុល្លារ។
ចំណាត់ថ្នាក់លេខ២ V សមាជិកក្រុម BTS មានទ្រព្យសម្បត្តិសរុប ៣៥ លានដុល្លារ។
ចំណាត់ថ្នាក់លេខ១ តារាចម្រៀងនិងសម្ដែង IU មានទ្រព្យសម្បត្តិ ៤០ លានដុល្លារឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈានដល់វ័យ៤៣ឆ្នាំ តារាសម្ដែង Cha Chung hwa ចូលរោងការ
ចុចអាន៖អង្គរក្សតាមការពារលោក Pita នៅអាមេរិក តាមពិតគឺជាតារាសម្ដែងមួយរូប
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


