ព័ត៌មានជាតិ
លោកបណ្ឌិត តូច ប៉ូលីវ៉ា បើកកិច្ចប្រជុំត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមមណ្ឌលប្រឡងក្នុងខេត្តស្វាយរៀង
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំជាមួយតំណាងក្រសួងអប់រំ ដើម្បីពិភាក្សាអំពីការត្រៀមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់តាមមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងខេត្តស្វាយរៀង ក៏ដូចជាដើម្បីទប់ស្កាត់ការថតចម្លងសំណៅឯកសារតាមគ្រប់រូបភាព និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការប្រឡង។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត ដោយមានការចូលរូមពីសំណាក់លោក បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេ ប្រយោគទូទាំងប្រទេសសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដែលកិច្ចជំនួបនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនេះ ក៏មានលារចូលរួមពីលោក ភេ គង់ នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី អភិបាលរងក្រុងស្វាយរៀង លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះ បានជជែកពិភាក្សាលើការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលប្រឡងនីមួយៗ ការទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ តាមគ្រប់រូបភាព នូវការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសារ ការងារអាជីវកម្មអ៊ីនធរណេត និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង។

ក្នុងនោះ កិច្ចប្រជុំ ក៏បានពិភាក្សាអំពីកិច្ចសហការពីម្ចាស់អាជីវកម្ម ដែលត្រៀមលក់ដូរនៅក្បែរបរិវេណមណ្ឌលប្រឡងឱ្យផ្អាកជាបណ្តោះអាសន្ន ជួយសម្របសម្រួលជាមួយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ និងកន្លែងលក់ដូរបាយម្ហូប កុំឱ្យមានការដំឡើងថ្លៃក្នុងពេលប្រឡង សម្រាប់បេក្ខជន និងគណៈមេប្រយោគ ក៏ដូចជាផ្តល់សន្តិសុខ និងសុវត្តិភាពនៅក្នុងពេលស្នាក់នៅ ព្រមទាំងជួយសម្រួលការផ្ញើកង់ និងម៉ូតូ របស់បេក្ខជន ប្រកបដោយសុវត្ថិភាព និងការជួយសម្របសម្រួលជាមួយតាមបណ្តាវត្តនានា ដែលផ្តល់កន្លែងស្នាក់នៅដល់បេក្ខជន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បេក្ខជន ក្នុងការស្នាក់នៅសម្រាប់ការប្រឡង ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


