ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់ ចេញមុខព្រមានវាយប្រហារខ្លាំងក្លា លើសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកាថា សហរដ្ឋអាមេរិកនឹងប្រឈមផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើអរិភាពនៅតំបន់ហ្គាហ្សា មិនត្រូវបានបញ្ចប់ទេនោះ។
លោក Mohammad-Reza Ashtiani និយាយថា “យើងសូមផ្តល់ដំបូន្មានដល់អាមេរិក ឲ្យបញ្ឈប់សង្រ្គាមនៅហ្គាហ្សាជាបន្ទាន់ ហើយអនុវត្តបទឈប់បាញ់ បើមិនដូច្នេះទេ ពួកគេនឹងរងការវាយប្រហារយ៉ាងខ្លាំងក្លា”។

អ៊ីរ៉ង់ កំពុងអំពាវនាវយ៉ាងសកម្មឲ្យបញ្ចប់ការបង្ហូរឈាមនៅទឹកដីប៉ាឡេស្ទីន ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនម្តងហើយម្តងទៀតថា ជាអ្នកបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែល បើកប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា ក្រោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានដោយក្រុមហាម៉ាស ដែលបណ្តាលឲ្យប្រជាជនអ៊ីស្រាអែលប្រហែល១៤០០នាក់ស្លាប់។
ទន្ទឹមនោះ នៅព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក៏បាននិយាយដែរថា អ៊ីស្រាអែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ ជាមួយការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោក Kanaani និយាយថា “អំពើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ដែលត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយសហរដ្ឋអាមេរិក បានបង្ហាញពីស្មារតីដ៏ក្រអឺតក្រទមរបស់ទីក្រុងវ៉ាស៊ីនតោន ដែលញុះញង់ឲ្យមានការស្អប់ខ្ពើមក្នុងចំណោមប្រជាជាតិនានាជុំវិញពិភពលោក”។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានបដិសេធអំពាវនាវឲ្យមានបទឈប់បាញ់ពេញលេញ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដោយជ្រើសរើសយកការផ្អាកមនុស្សធម៌ជំនួសវិញ។
លើសពីនេះ មន្ទីរបញ្ចកោណក៏បានដឹកជញ្ជូនសព្វាវុធបន្ថែមទៅឲ្យកងទ័ពការពារអ៊ីស្រាអែល និងបញ្ជូនកងនាវាចរទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងលិច ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


