Connect with us

ព័ត៌មានជាតិ

ប្រេងសាំងនៅកម្ពុជាចុះថ្លៃ ៥០រៀល និងម៉ាស៊ូត ២០០រៀល ក្នុងមួយលីត្រ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ប្រេងសាំងធម្មតាលក់រាយនៅកម្ពុជា មានតម្លៃ ៤ ៣៥០ រៀល/លីត្រ និងប្រេង​ម៉ាស៊ូតតម្លៃ ៤ ៣៥០រៀល/លីត្រ។  ដោយតម្លៃនេះចាប់អនុវត្តពីថ្ងៃទី១១ ដល់ថ្ងៃទី ២០ ខែវិច្ឆកា ឆ្នាំ២០២៣។ បើតាមការបង្ហាញតម្លៃនេះ មានន័យថា តម្លៃប្រេងសាំងក្នុងសប្តាហ៍នេះ ធ្លាក់ចុះ ៥០រៀល និងប្រេងម៉ាស៊ូត ចុះថ្លៃ ២០០រៀល​ ក្នុងមួយលីត្រ បើធៀបនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយ​នៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុន​មួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម