ព័ត៌មានអន្ដរជាតិ
បណ្ដាញសង្គមរបស់លោក Trump ខាតបង់លុយជាង ៧៣ លានដុល្លារ
បើយោងតាមឯកសារហិរញ្ញវត្ថុពីក្រុមហ៊ុន Digital World Acquisition Corp. (DWAC) បានឲ្យដឹងថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានខាតបង់លុយចំនួន ៧៣ លានដុល្លារ ចាប់តាំងពីការបើកដំណើរការនៅដើមឆ្នាំ ២០២២ ។
ដើមឡើយ បណ្តាញសង្គមមួយនេះ ត្រូវបានលោក Trump ប្រកាសដាក់ឲ្យដំណើរការនៅក្នុងខែតុលា ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២២ ដោយលោកសង្ឃឹមថា នឹងមានភាពល្បីល្បាញដូចជា Twitter និង Facebook ដែរ ។

នៅក្នុងឆ្នាំ ២០២២, បណ្តាញសង្គម Truth Social បានខាតបង់ប្រាក់ចំនួន ៥០ លានដុល្លារ ខណៈប្រាក់ចំណូលដែលបានពីការលក់មានត្រឹមតែ ១.៤ លានដុល្លារប៉ុណ្ណោះ ។ ទន្ទឹមនោះ នៅឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនបានបាត់បង់ ២៣ លានដុល្លាររួចមកហើយ ជាមួយនឹងការលក់សរុបចំនួន ២.៣ លានដុល្លារ ។
ស្របពេលជាមួយគ្នានេះ តាមរយៈក្រុមហ៊ុន Trump Media & Technology Group (TMTG) បានបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ គឺកំពុងជូបការលំបាក ហើយប្រសិនបើ TMTG មិនអាចរួមបញ្ចូលជាមួយក្រុមហ៊ុន Digital World បានទេ នោះក្រុមហ៊ុននឹងពិបាករកទុនបន្ថែមហើយ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


