ព័ត៌មានអន្ដរជាតិ
Aljazeera៖ កងទ័ពអ៊ីស្រាអែល សួរចម្លើយគ្រូពេទ្យ និងអ្នកជំងឺ ម្នាក់ម្តងៗ នៅហ្គាហ្សា
ក្រោមស្នូរគ្រាប់កាំភ្លើងធំនិងគ្រាប់រថក្រោះ យោធាអ៊ីស្រាអែលបានឆ្មក់ចូលអគារសំខាន់ៗរបស់មន្ទីរពេទ្យ al-Shifa ដូចជាបន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ឯកទេស និងមន្ទីរសម្ភពផងដែរ ដោយធ្វើប្រតិបត្តិការឆែកឆេរតាមបន្ទប់ ពីច្រកមួយទៅច្រកមួយ និងសួរចម្លើយវេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកពេទ្យម្នាក់ម្តងៗទៀតផង។ នេះបើតាមការផ្សាយរបស់ Aljazeera នៅថ្ងៃពុធទី១៥ខែវិច្ឆិកា។

មុននេះ យោធាអ៊ីស្រាអែលអះអាងថា មន្ទីរពេទ្យ al-Shifa កំពុងត្រូវបានប្រើប្រាស់ដោយថ្នាក់ដឹកនាំ ឬសមាជិករបស់ក្រុមហាម៉ាស ដើម្បីអនុវត្តប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានព័ស្តុតាងជាក់ស្តែងណាមួយ ដើម្បីគាំទ្រការអះអាងទាំងនោះទេ។
កងទ័ពអ៊ីស្រាអែល បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអេឡិចត្រូនិច នៅតាមទ្វារជាច្រើននៃអគារសំខាន់ៗរបស់មន្ទីរពេទ្យ ហើយពួកគេកំពុងហៅមនុស្សនៅខាងក្នុង មិនថាពួកគេជាក្រុមគ្រូពេទ្យ អ្នកជំងឺ ឬអ្នករបួសទេ ពួកគេត្រូវតែឆ្លងកាត់ច្រកអេឡិចត្រូនិចទាំងនេះសិន ដើម្បីសួរចម្លើយដោយយោធាអ៊ីស្រាអែល។
ទន្ទឹមនេះ មានការព្រួយបារម្ភថា ក្នុងចំណោមមនុស្ស៣០០០នាក់នៅមន្ទីរពេទ្យ គឺសម្បូរទៅដោយជនងាយរងគ្រោះ ហើយគ្មានការធានាថា មានសុវត្ថិភាពឡើយ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសបើកប្រតិបត្តិការប្រឆាំងក្រុមហាម៉ាសនៅមន្ទីរពេទ្យ al Shifa ដោយហៅប្រតិបត្តិការនេះថា ច្បាស់លាស់ និងកំណត់គោលដៅចំៗ នៅក្នុងតំបន់ជាក់លាក់ នៃមន្ទីរពេទ្យធំជាងគេរបស់តំបន់ហ្គាហ្សា។
IDF បានអំពាវនាវឲ្យសមាជិកទាំងអស់នៃក្រុមសកម្មប្រយុទ្ធដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ ត្រូវចុះចាញ់ជាបន្ទាន់ហើយថា នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ IDF បានព្រមានជាសាធារណៈម្តងហើយម្តងទៀតថា ការបន្តប្រើយោធារបស់ក្រុមហាម៉ាសលើមន្ទីរពេទ្យ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពការពាររបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងបានទុកពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរំលោភបំពានខុសច្បាប់នៃមន្ទីរពេទ្យនេះ។
មុននេះ IDF បានជូនដំណឹងម្តងទៀតដល់អាជ្ញាធរពាក់ព័ន្ធនៅតំបន់ហ្គាហ្សាថា រាល់សកម្មភាពយោធាក្នុងមន្ទីរពេទ្យ ត្រូវតែបញ្ឈប់ក្នុងរយៈពេល១២ម៉ោង ប៉ុន្តែជាអកុសល ពួកគេមិនបានធ្វើទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការ វាយលុកចូលមន្ទីរពេទ្យធំ នៅ ហ្គាហ្សា ហើយ!
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


