ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ស្នើអង្គការ APLMA ជួយពន្លឿនការអនុវត្តផែនការអាទិភាពឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទ ត្រឹមឆ្នាំ ២០២៥
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្ត អង្គការ APLMA ពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តផែនការអាទិភាពឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅត្រឹមឆ្នាំ ២០២៥។

ការស្នើសុំនេះបានធ្វើឡើងកាលពីថ្ងៃទី ២៩ វិច្ឆិកា ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូអង្គការ APLMA ដឹកនាំដោយ Dr. Xavier Chan អគ្គនាយកប្រតិបត្តិរង ទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រ នៅទីស្ដីការក្រសួង។
លោកស្រី បានបន្តថា ផែនការអាទិភាពឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទនៅត្រឹមឆ្នាំ ២០២៥ នេះ បានដាក់ចេញដោយក្រសួងសុខាភិបាលស្របទៅនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាក៏ដោយ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ អង្គការ APLMA ដែលបានគាំទ្រក្រសួងសុខាភិបាលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក និងមហាអនុតំបន់ទន្លេមេគង្គ នាពេលកន្លងមក។
លោកបណ្ឌិត Xavier Chan អគ្គនាយកប្រតិបត្តិរង ទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រ នៃអង្គការ APLMA បានលើកឡើងថា អង្គការ APLMA បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ចាប់តាំងពីឆ្នាំ ២០១៥ មក ដើម្បីចូលរួមសហការគាំទ្រផែនការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជួយបង្កើតផែនទីបង្ហាញផ្លូវលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីបម្រើជាក្របខ័ណ្ឌកម្រិតខ្ពស់សម្រាប់ប្រទេស និងតំបន់។

លោកបានបន្តថា ចាប់តាំងពីពេលនោះមក APLMA បានបន្តចូលរួមជាមួយមជ្ឈមណ្ឌលជាតិនេះ លើកិច្ចសហប្រតិបត្តិការមួយចំនួនដូចជាចូលរួមជួយសម្របសម្រួលក្នុងការកៀរគរធនធាន សម្រាប់កិច្ចការងារអនុវត្តផែនការសុខាភិបាលពាក់ព័ន្ធនឹងការងារលុបបំបាត់ជំងឺគ្រុនចាញ់ ជួយសម្របសម្រួលការងារបច្ចេកទេសពីអ្នកជំនាញក្នុងកិច្ចការសហប្រតិបត្តិការផែនការសុខាភិបាលពាក់ព័ន្ធនឹងការងារលុបបំបាត់ជំងឺគ្រុនចាញ់ សហការរៀបចំបង្កើតផែនការនិរន្តរភាពសម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការការពារការកើតមានជំងឺគ្រុនចាញ់សាជាថ្មីឡើងវិញ។
លោកបណ្ឌិត Xavier Chan បានបញ្ជាក់ជំហរបន្តសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតផែនទីបង្ហាញផ្លូវនិរន្តរភាព និងផែនការដែលគូសបញ្ជាក់ពីការកំណត់ពេលវេលា និងការចំណាយ ព្រមទាំងតួនាទីដៃគូ និងទំនួលខុសត្រូវជាធាតុចូល នៃប្រព័ន្ធសុខាភិបាល ក្រោយការលុបបំបាត់ជំងឺគ្រុនចាញ់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


