កីឡា
វិសាខាចែកផ្លូវគ្នាជាមួយលោកគ្រូ Simon ក្រោយដឹកនាំ១២ប្រកួតក្នុងលីគ
ក្លិបបាល់ទាត់វិសាខាបានឈានដល់ការចែកផ្លូវគ្នាជាមួយលោកគ្រូបង្វឹក Simon Mcmenemy បន្ទាប់ពីដឹកនាំបាន១២ប្រកួតក្នុងលីគកំពូលកម្ពុជាក្នុងរដូវកាលនេះ។ ១២ប្រកួតក្នុងលីគកំពូលកម្ពុជា លោកបានដឹកនាំវិសាខាទទួលបានជ័យជម្នះ៧ ស្មើ២ និងចាញ់៣ រកបាន២៤ពិន្ទុ កំពុងឈរលេខ៣ក្នុងតារាង។

លោក Simon McMenemy ជនជាតិស្កុតឡេន វ័យ៤៥ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹកវិសាខាកាលពីខែមករា ឆ្នាំ២០២៣ ដើម្បីដឹកនាំប្រកួតលីគកំពូលកម្ពុជា និងខេមបូឌានលីគខាប់ ព្រមទាំងខាមបូឌានស៊ុបភើខាប់។
កាលពីឆ្នាំ២០១៧ លោក Simon ដឹកនាំក្រុម Bhayangkara FC លីគកំពូលឥណ្ឌា និងឆ្នាំ ២០១៩ ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មុនចូលរួមជាមួយវិសាខា។
លោកជាគ្រូបង្វឹកទី២ត្រូវបានបញ្ចប់កិច្ចសន្យានៅរដូវកាលនេះក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីទី១ អង្គរថាយហ្គឺរបានបញ្ចប់កិច្ចសន្យាបុរសសញ្ជាតិអង់គ្លេសលោក Alistair Heath កាលពីចប់ជើងទី១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន