Connect with us

ព័ត៌មានជាតិ

អ្នកជំនាញជាន់ខ្ពស់អន្តរជាតិ ២ រូប ធ្វើបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្ត្រីសុខាភិបាលកម្ពុជា

បានផុស

នៅ

លោក​សាស្ត្រាចារ្យ Dr. Michael Woolcock អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម នៃ​ធនាគារ​ពិភពលោក ,សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​សាធារណៈ នៃ​សាកលវិទ្យាល័យ​ហា​វឺ​ដ និង​លោកស្រី Margaret Allison ទីប្រឹក្សា​របស់​ធនាគារ​ពិភពលោក (World Bank) និង​ជា​អតីត​ប្រធាន​ទីភ្នាក់ងារ​មុខងារ​សាធារណៈ នៃ​រដ្ឋ​ឃ្វី​ន​លែន ប្រទេស​អូស្ត្រាលី កាលពី​រសៀល​ថ្ងៃ​ទី ១១ ធ្នូ បាន​ធ្វើ​បាឋកថា ស្ដីពី​ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ ដល់​មន្ត្រី​សុខាភិបាល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ឱកាស​នោះ​ដែរ លោកស្រី Margaret Allison បាន​ធ្វើ​បទ​បង្ហាញ​ពី​សារៈសំខាន់ នៃ​ភាព​ជា​អ្នក​ដឹកនាំ ជាពិសេស​ភាព​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការងារ​ក្នុង​វិស័យ​សុខាភិបាល​បន្ថែម​ទៀត​។ ក្នុង​នោះ លោកស្រី ក៏បាន​បង្ហាញ​អំពី​សារៈសំខាន់ និង​ភាព​ខុសគ្នា​រវាង​អ្នកដឹកនាំ និង​អ្នកគ្រប់គ្រង។

ចំណែក​លោក​សាស្ត្រាចារ្យ Dr. Michael Woolcock បង្ហាញ​ពី​របៀប នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែកលើ​ការ​បំបែក​ជា​បំណែក​តូចៗ វិភាគ​រក​មូលហេតុ​ជាក់ស្ដែង​នៅ​នឹង​កន្លែង (PDIA: Problem Drivence Iterative Adaptation) និង​ការ​ត្រិះរិះ​រក​ដំណោះស្រាយ​ឈរ​លើ​គោលការណ៍ ផ្តល់​សិទ្ធ​អំណាច និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ (Authority) ការ​ស្រុះស្រួល​គ្នា​ព្រម​ទទួល​យក​វិធី នៃ​ការ​អនុវត្ត (Acceptance) និង​លទ្ធភាព​គាំទ្រ​ដំណើរការ​(Ability) ដើម្បី​ស្វែងរក​លំហ នៃ​ការ​ផ្លាស់ប្ដូរ​ដែល​ធ្វើ​ឲ្យ​ដំណើរ នៃ​អង្គភាព​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ជានិច្ច។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា ការ​អញ្ជើញ​អ្នក​ជំនាញ​ជាន់ខ្ពស់​អន្តរជាតិ​មក​ធ្វើ​បាឋកថា ស្តីពី​ភាព​ជា​អ្នកដឹកនាំ និង​នវានុវត្តន៍ នា​ពេលនេះ ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត​ជាក់ស្ដែង​ដល់​មន្ត្រី​សុខាភិបាល។

លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អំពី​អត្ថប្រយោជន៍ នៃ​ការ​អនុវត្ត PDIA ផ្សារភ្ជាប់​នឹង​ការងារ​ជាក់ស្ដែង និង​ភាព​ជា​អ្នកដឹកនាំ ដោយ​ត្រូវ​ចេះ​បត់បែន​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​អភិវឌ្ឍ​ស្ថាប័ន​សុខាភិបាល​មាន​ភាព​ផ្លាស់ប្ដូរ​រីកចម្រើន​ជានិរន្តរ៍។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​តម្រូវការ​ជាក់ស្ដែង ក្នុង​នាម​អ្នកដឹកនាំ ត្រូវ​ដើរតួ​ជា​អ្នកដឹកនាំ​ផង និង​អ្នកគ្រប់គ្រង​ផង ដោយ​ត្រូវ​ធ្វើការ​បែងចែក​ទៅ​តាម​ពេលវេលា និង​កាលៈទេសៈ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម