ព័ត៌មានអន្ដរជាតិ
លោក Netanyahu ទម្លាយមូលហេតុដែលអ៊ីស្រាអែលនិងអាមេរិក ខ្វែងគំនិតគ្នា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា សហរដ្ឋអាមេរិក គាំទ្រអ៊ីស្រាអែល ក្នុងគោលដៅរបស់ខ្លួនកម្ចាត់ក្រុមហាម៉ាស និងការជួយសង្គ្រោះចំណាប់ខ្មាំង ប៉ុន្តែភាគីទាំងពីរ ខ្វែងគំនិតគ្នាលើវិធីគ្រប់គ្រងស្ថានភាពតំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាម។

លោក Netanyahu និយាយក្នុងវីដេអូមួយកាលពីថ្ងៃអង្គារទី១២ខែធ្នូថា “ពិតណាស់ មានការខ្វែងគំនិតគ្នាមែន រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល អំពីសម័យក្រោយអស់ក្រុមហាម៉ាស។ ខ្ញុំចង់បង្ហាញជំហររបស់ខ្ញុំឲ្យបានច្បាស់ ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែល សាងកំហុសដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុង អូស្លូ ទេ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu មិនបានបញ្ជាក់ថាតើនោះជាកំហុសអ្វីទេ។ ទីក្រុងអូស្លូ នៃប្រទេសន័រវែស គឺជាកន្លែងភាគីទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៣ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្រុះសម្រួល ដែលក្នុងនោះ អ៊ីស្រាអែល ទទួលយកអង្គការរំដោះប៉ាឡេស្ទីន (PLO) ជាអ្នកតំណាងប្រជាជនប៉ាឡេស្ទីន។

កាលនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា អាជ្ញាធរប៉ាឡេស្ទីននឹងគ្រប់គ្រងតំបន់ វេសប៊េង និង ហ្គាហ្សាស្រ្ទីប ដោយនាំក្តីសង្ឃឹមសម្រាប់គោលការណ៍ដើម្បីសម្រេចបាននូវគំរូរដ្ឋពីរ។
ការអត្ថាធិប្បាយរបស់លោក Netanyahu ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ទទួលស្គាល់ដែរថា ទីក្រុងវ៉ាស៊ីនតោននិងហ្ស៊េរុយសាឡិម ពិតជាខ្វែងគំនិតគ្នាមែន។ ប្រមុខសេតវិមានរូបនេះនិយាយថា “អ៊ីស្រាអែលកំពុងស្ថិតក្នុងពេលលំបាក ហើយមានការខ្វែងគំនិតគ្នារវាងខ្ញុំនិងមេដឹកនាំអ៊ីស្រាអែលមួយចំនួន”។

ប្រភពដែលដឹងពីបញ្ហានេះបានអះអាងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនឯកភាពគ្នាលើអនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីកងកម្លាំងហាម៉ាសត្រូវបានកម្ចាត់។
មន្ត្រីអ៊ីស្រាអែល ចង់កំណត់តំបន់ទ្រនាប់ដើម្បីធានាថា ប្រជាជនប៉ាឡេស្ទីនមិនអាចចូលទៅតាមព្រំដែនរបស់ប្រទេសនេះបាន។ ពួកគេក៏ត្រូវលុបចោលតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនផងដែរ។
ទន្ទឹមនឹងនោះ អាមេរិកមិនយល់ព្រមឲ្យអ៊ីស្រាអែល កាន់កាប់តំបន់ហ្គាហ្សាឡើងវិញ ឬកាត់ដីតំបន់នេះកាន់តែតូចជាងមុន។ អាមេរិកជឿជាក់ថា ប៉ាឡេស្ទីន គឺជាភាគីដែលទទួលខុសត្រូវក្នុងការសម្រេចចិត្តលើបញ្ហានេះ ហើយអំពាវនាវឲ្យអាជ្ញាធរប៉ាឡេស្ទីននិងអ៊ីស្រាអែល បន្តការចរចាសន្តិភាពឡើងវិញលើដំណោះស្រាយរដ្ឋពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


