Connect with us

សេចក្ដីជូនដំណឹង

ធនាគារ ព្រី​នស៍ ណែនាំ​នូវ​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ទទួលបាន​ការប្រាក់​ភ្លាម ជាមួយ​អត្រា​ការប្រាក់​ល្អ​បំផុត និង​រយៈពេល​បញ្ញើ​ខ្លី ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៣ ធនាគារ ព្រី​នស៍ បានចាប់ផ្តើម​យុទ្ធនា​សម្រាប់​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ថ្មី ដែល​ផ្តល់ជូន​អតិថិជន​នូវ​ការប្រាក់​បញ្ញើ​ភ្លាមៗ​។ ជាធម្មតា អតិថិជន​ទទួលបាន​ការប្រាក់​បញ្ញើ​នៅ​ចុង​គ្រា​នៃ​រយៈពេល​បញ្ញើ​របស់​ពួកគេ​។ ឥឡូវនេះ ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ទទួលបាន​ការប្រាក់​ភ្លាមៗ ត្រូវបាន​ផ្តល់ជូន​ដល់​អតិថិជន​ជាមួយនឹង​អត្រា​ការប្រាក់​ប្រកួតប្រជែង​ដ៏​ល្អ​បំផុត​សម្រាប់​ការដាក់​ប្រាក់​បញ្ញើ​រយៈពេល​ខ្លី យ៉ាងយូរបំផុត​ត្រឹម ៩ ខែ​។ កាន់តែ​ពិសេស​អំពី​ផលិតផល​ប្រាក់​បញ្ញើ​មាន​កាលកំណត់​បានការ​ប្រាក់​ភ្លាមៗ​នេះ​គឺ អតិថិជន​ពុំ​ចាំបាច់​រង់ចាំ​ដល់​ថ្ងៃ​កំណត់​ចុង​គ្រា ដើម្បី​ទទួលបាន​ការប្រាក់​រប​ស់​ពួកគេ​នោះឡើយ ដោយ​អតិថិជន​អាច​ទទួលបាន​ការប្រាក់​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ធ្វើ​ការដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ជាមួយ ធនាគារ ព្រី​នស៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតិថិជន​តែងតែមាន​សាច់ប្រាក់​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ​ប្រើប្រាស់​ក្នុង​អាជីវកម្ម ប៉ុន្តែ​ពួកគេ​មិន​ចង់ឱ្យ​ទុក​ប្រាក់​មួយកន្លែង ហើយ​ទទួលបាន​អត្រា​ការប្រាក់​ទាប​នោះទេ​។ ខណៈពេលដែល​ប្រាក់​បញ្ញើ​រយៈពេល​ខ្លី អាចជា​ជម្រើស​ដ៏​ល្អ​មួយ ប៉ុន្តែ​អត្រា​ការប្រាក់​ដែល​ទទួលបាន​មិនបាន​ខ្ពស់​ដូច​ការរំពឹងទុក​ទេ​។ ធនាគារ ព្រី​នស៍ បាន​យល់ច្បាស់​ពី​តម្រូវការ​នេះ ហើយ​បាន​បង្កើត​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​ផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ល្អ​បំផុត​សម្រាប់​ការដាក់​ប្រាក់​បញ្ញើ​រយៈពេល​ខ្លី​។ អតិថិជន​អាច​ជ្រើសរើស​ជម្រើស​នៃ​ការដាក់​ប្រាក់​បញ្ញើ​ចំនួន​បី ដូចជា​៖ អត្រា​ការប្រាក់ 6.00% ក្នុង​មួយឆ្នាំ សម្រាប់​ប្រាក់​បញ្ញើ​រយៈពេល ៦ខែ (​ជាមួយនឹង​អត្ថប្រយោជន៍​ទទួលបាន​ជាក់ស្ដែង 6.50%), អត្រា​ការប្រាក់ 6.88% ក្នុង​មួយឆ្នាំ សម្រាប់​ប្រាក់​បញ្ញើ​រយៈពេល ៨ ខែ (​ជាមួយនឹង​អត្ថប្រយោជន៍​ទទួលបាន​ជាក់ស្ដែង​7.45%) ឬ អត្រា​ការប្រាក់ 6.99% ក្នុង​មួយឆ្នាំ សម្រាប់​ប្រាក់​បញ្ញើ​រយៈពេល ៩ ខែ (​ជាមួយនឹង​អត្ថប្រយោជន៍​ទទួលបាន​ជាក់ស្ដែង 7.57%) ។ ជម្រើស​ដ៏​សមស្រប​នេះ អាច​ធានាថា អតិថិជន​ទទួលបាន​សេវា​សន្សំ និង​ការដាក់​ប្រាក់​បញ្ញើ ដែល​សាក​សម​ទៅនឹង​តម្រូវការ​ហិរញ្ញវត្ថុ និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​ពួកគេ​។

ធនាគារ ព្រី​នស៍ ប្តេជ្ញា​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​បទពិសោធន៍​ធនាគារ​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការព្រួយបារម្ភ ហើយ​នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល ផលិតផល​ប្រាក់​បញ្ញើ​មាន​កាលកំណត់​បានការ​ប្រាក់​ភ្លាមៗ ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​សន្តិភាព​ផ្លូវចិត្ត ដោយ​ដឹងថា​ការវិនិយោគ​របស់​ពួកគេ​មាន​សុវត្ថិភាព​។

ផលិតផល​ប្រាក់​បញ្ញើ​មាន​កាលកំណត់​បានការ​ប្រាក់​ភ្លាមៗ របស់​ធនាគារ ព្រី​នស៍ គឺជា​ផលិតផល​យ៉ាងសំខាន់​សម្រាប់​ការផ្លាស់ប្តូរ​នៅក្នុង​វិស័យ​ធនាគារ​នៃ​ប្រទេស​កម្ពុជា​។ មិន​ថា​អ្នកជា​អតិថិជន​ថ្មី ឬ​អតិថិជន​មាន​ស្រាប់​នោះទេ នេះ​គឺជា​ឱកាស​ដ៏​ល្អឥតខ្ចោះ ដើម្បី​ទាញយក​អត្ថប្រយោជន៍ ពី​យុទ្ធនា​ការដាក់​ប្រាក់​បញ្ញើ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ ធនាគារ ព្រី​នស៍ និង​សម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​។

សូម​អញ្ជើញ​មកកាន់​សាខា​ធនាគារ ព្រី​នស៍ ដែល​នៅ​ជិត​បំផុត​នៅថ្ងៃនេះ ដើម្បី​បើក​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​របស់​អ្នក ឬ​ទំនាក់ទំនង​មក​លេខ 1800 20 8888 (​ឥតគិតថ្លៃ​) ដើម្បី​ប្រឹក្សា​ជាមួយ​បុគ្គលិក​ជំនាញ​របស់​យើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ វិនាទី មុន

អ្នក​លេង​គុន​ខ្មែរ​ អ៊ូច​ ធារិទ្ធ​ ខ្សែក្រវាត់​ក៏​របូតបាន​ ច្រមុះ​ក៏​បាក់​ទៅ​ទៀត​ការ​ប្រកួត​​យប់​មិញ​នេះ​

កីឡា១០ នាទីutes មុន

Man United សម្លឹងឃើញខ្សែប្រយុទ្ធ ២ រូបផ្សេង ក្រោយ Viktor Gyokeres បដិសេធសំណើផ្ទេរ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ

ព័ត៌មានជាតិ១៥ នាទីutes មុន

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម