ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារតាមអាកាសលើតំបន់ជំរំជនភៀសខ្លួន Jabalia សម្លាប់មនុស្សជាង ១០០នាក់
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស ១១០ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Jabalia ភាគខាងជើងជ្រោយហ្គាហ្សា ខណៈការប្រយុទ្ធគ្នានៅទូទាំងទឹកដីប៉ាឡេស្ទីន កំពុងបន្តទាំងគ្មានសញ្ញាថមថយ។

ដំបូងឡើយ មនុស្ស៥០នាក់ត្រូវបានគេរាយការណ៍ថាបាត់បង់ជីវិត និងរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែក ពេលដែលលំនៅដ្ឋានចំនួន៣ នៅក្នុងជំរំជនភៀសខ្លួន Jabalia រងការវាយប្រហារ ប៉ុន្តែក្រោយមក តួលេខក៏បានកើនឡើង។
ជំរំជនភៀសខ្លួន Jabalia គឺជាចំណុចផ្តោតនៃប្រតិបត្តិការដីគោករបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយការវាយប្រហារតាមអាកាស កាន់តែញឹកញាប់ឡើងៗ ចាប់តាំងពីរថក្រោះអ៊ីស្រាអែល ដកថយចេញពីជំរំនេះ កាលពីចុងសប្តាហ៍។

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលអះអាងថា ខ្លួនបាននិងកំពុងធ្វើប្រតិបត្តិការប្រឆាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស នៅក្នុងតំបន Jabalia ប៉ុណ្ណោះ។
ការវាយប្រហារនេះកើតឡើង ចំពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក ទៅដល់ទីក្រុង Tel Aviv ដើម្បីពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែល លើវិធីកាត់បន្ថយការប្រយុទ្ធគ្នាដើម្បីការពារជនស៊ីវិល។

ដោយឡែក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ត្រូវបានគេរំពឹងថានឹងបោះឆ្នោត លើសេចក្តីសម្រេចដែលអំពាវនាវឲ្យបញ្ឈប់អរិភាពជាបន្ទាន់ និងប្រកបដោយនិរន្តរភាពផងដែរ ចំពេលមានរបាយការណ៍នៃការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីដ៏មានសក្តានុពល ដើម្បីធានាឲ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបន្ថែមទៀត។
សូមបញ្ជាក់ជាថ្មី តំបន់ហ្គាហ្សាត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាមរយៈពេល១០សប្តាហ៍ ដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមកពីសំណាក់ខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះមានមនុស្សយ៉ាងតិច ១,២០០ នាក់ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ និងប្រហែល ២៤០ នាក់ត្រូវចាប់ជាចំណាប់ខ្មាំង ហើយចាប់តាំងពីពេលនោះមក មនុស្សជាង ១៩,៤០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ដែលប្រហែល ៧០% ជាស្ត្រី និងកុមារ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល រកឃើញផ្លូវក្រោមដីធំបំផុតរបស់ក្រុមហាម៉ាស លាតសន្ធឹងជិតព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


