ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញផ្លូវក្រោមដីធំបំផុតរបស់ក្រុមហាម៉ាស លាតសន្ធឹងជិតព្រំដែន
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានរកឃើញផ្លូវក្រោមដីរបស់ក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្គាហ្សា ដែលលាតសន្ធឹងជិតព្រំដែន អ៊ីស្រាអែល-ហ្គាហ្សា។

តាមការបញ្ជាក់ពីយោធា, ផ្លូវក្រោមដីនេះ មានប្រវែងប្រហែល៤គីឡូម៉ែត្រ និងជម្រាលចុះទៅជម្រៅរហូតដល់៥០ម៉ែត្រ។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានហៅផ្លូវក្រោមដីនេះថាជា ផ្លូវក្រោមដីធំបំផុត ដែលយោធាមិនធ្លាប់រកឃើញសោះនៅហ្គាហ្សា។ លោកកត់សម្គាល់ថា ផ្លូវក្រោមដីនេះ ធ្វើឡើងដើម្បីដឹកជញ្ជូនទំនិញរបស់យុទ្ធជនហាម៉ាស និងដើម្បីវាយប្រហារច្រកព្រំដែន Erez។ លោកក៏និយាយដែរថា វាត្រូវបានសាងសង់ដោយបងប្រុសរបស់មេដឹកនាំក្រុមហាម៉ាសនៅហ្គាហ្សា ឈ្មោះ Yahya Sinwar។ នេះគឺជាផ្លូវក្រោមដីគម្រោង Sinwar ដែលមានបំណងធ្វើការវាយប្រហារភេរវកម្ម។

ការរកឃើញនេះកើតឡើង បន្ទាប់ពីលេចឮព័ត៌មានថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រចូលពន្លិចបរិវេណផ្លូវក្រោមដីដ៏ធំរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហើយ។
ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក, កាសែត Wall Street Journal រាយការណ៍ថា យុទ្ធសាស្ត្រដាក់ម៉ាស៊ីនបូមទឹកពន្លិចផ្លូវក្រោមដីរបស់ក្រុមហាម៉ាស គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់កងម្លាំងអ៊ីស្រាអែល ក្នុងការបំផ្លាញ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រោមដី ក៏ដូចជាកន្លែងលាក់ខ្លួនផ្សេងទៀតដែលប្រើប្រាស់ដោយក្រុមហាម៉ាស។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីចលនាហាម៉ាស បើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីប លើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់មនុស្សប្រមាណ ១២០០ នាក់។
សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស ក៏បណ្តាលឲ្យទាហានអ៊ីស្រាអែលជាង ១០០ នាក់បាត់បង់ជីវិតផងដែរ ខណៈនៅតំបន់ហ្គាហ្សាវិញ មានជនស៊ីវិលជាង ១៨០០០ នាក់ត្រូវបានសម្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ កាសែតអាមេរិក WSJ ៖ អ៊ីស្រាអែល ចាប់ផ្ដើមបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


