ព័ត៌មានជាតិ
កោះប៉ែន ត្រៀមបើកដំណើរការទទួលភ្ញៀវទេសចរទស្សនាកម្សាន្ត ជាផ្លូវការ នាសប្ដាហ៍ក្រោយ
រដ្ឋបាលខេត្តកំពង់ចាម តាមរយៈ មន្ទីរទេសចរណ៍ បានរៀបចំ តុបតែង កែច្នៃ ហេដ្ឋារចនាសម្ព័ន្ធខ្លះៗ ស្ថិតនៅជុំវិញបរិវេណ រមណីយដ្ឋានទេសចរណ៍ «កោះប៉ែន» ហើយនឹងត្រៀមបើកដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យចូលរួមទស្សនាកម្សាន្តជាផ្លូវការ នៅសប្ដាហ៍ក្រោយនេះតទៅ។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឱ្យដឹងថា មកទល់ពេលនេះ រមណីយដ្ឋានទេសចរណ៍ «កោះប៉ែន» បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវធ្វើដំណើរចូលក្នុងរមណីយដ្ឋានផ្ទាល់ សម្រាប់សម្រួលដល់ផ្លូវធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដើម្បីចូលមកទស្សនាកម្សាន្តនៅទីនេះ ដោយក្ដីសប្បាយរីករាយ ក្នុងឱកាសថ្ងៃឈប់សម្រាកពីការងារ និងថ្ងៃឆ្លងឆ្នាំថ្មីខាងមុខនេះ។ លោកប្រធានមន្ទីរ មានប្រសាសន៍បន្ថែមថា ចំណុចដែលធ្វើឱ្យទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ កោះប៉ែន នេះ គឺមានដូចជា ៖ ទី១. រមណីយដ្ឋានទេសចរណ៍ កោះប៉ែន គឺជាកោះធម្មជាតិមានទឹកហូរជុំវិញកោះ អាចឱ្យភ្ញៀវនាំគ្នាមុជទឹកលេងកម្សាន្តសប្បាយ ទី២. រមណីយដ្ឋានទេសចរណ៍ កោះប៉ែន មានឆ្នេរទន្លេមេគង្គស្រស់ស្អាត ទី៣. រមណីយដ្ឋានទេសចរណ៍ កោះប៉ែន មានផ្លូវធ្វើដំណើរចូលក្នុងរមណីយដ្ឋាន ងាយស្រួល និងសុវត្ថិភាព និងទី៤. តម្លៃចូលរួមទស្សនាត្រឹមតែ ១ ០០០ រៀល ទៅ ២ ០០០ រៀល ក្នុងភ្ញៀវទេសចរម្នាក់ តែប៉ុណ្ណោះ។

លោក ស៊ាន សុគុន បានបញ្ជាក់ទៀតថា សម្រាប់ភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្សាន្តនៅរមណីយដ្ឋាន កោះប៉ែន ភាគច្រើនគឺមកលេងជាលក្ខណៈឯកជន និងភ្ញៀវទេសចរខ្លះទៀត មកជាលក្ខណៈក្រុមហ៊ុនទេសចរណ៍ តាមរយៈកាប៉ាល់ ឬ កាណូតទេសចរណ៍ ជាដើម។ លោក ស៊ាន សុគុន សង្ឃឹមថា នាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំខាងមុខនេះ រមណីយដ្ឋានទេសចរណ៍ កោះប៉ែន នឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។
ជាចុងក្រោយ លោក ស៊ាន សុគុន ក៏បានអំពាវនាដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមកចូលរួមទស្សនាកម្សាន្ត រមណីយដ្ឋានទេសចរណ៍ទាំង ១១ ក្នុងខេត្តកំពង់ចាម ក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ ទឹកឆា និងរមណីយដ្ឋានទេសចរណ៍ កោះប៉ែន ដែលសុទ្ធសឹងជារមណីយដ្ឋានបែបធម្មជាតិទាំងអស់ មានក្នុងខេត្តកំពង់ចាម។

សូមជម្រាបជូនថា រមណីយដ្ឋានទេសចរណ៍ ឆ្នេរខ្សាច់កោះប៉ែន គឺជារមណីយដ្ឋានបែបធម្មជាតិ និងមានឆ្នេរទន្លេស្រស់ស្អាត ជាប់ដងទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម៕
អត្ថបទ ៖ សួស សិត





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


