ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ថា កូរ៉េខាងជើង មិនញញើតនឹងចុចប៊ូតុងនុយក្លេអ៊ែរឡើយ បើមានការបង្កហេតុពីសត្រូវ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងមិនខ្លាចញញើត ក៏ដូចជាស្ទាក់ស្ទើរក្នុងការចុចប៊ូតុងនុយក្លេអ៊ែរដើម្បីបើកការវាយប្រហារឆ្លើយតបទៅនឹងការបង្កហេតុនុយក្លេអ៊ែរដូចគ្នាពីសំណាក់សត្រូវបរទេសនោះទេ ។

អមដោយកូនស្រីក្នុងពិធីអបអរសាទរក្រោយជោគជ័យបាញ់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-18 នេះដែរ លោក គីម បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះថា ការបាញ់មីស៊ីលផ្លោងកាលពីថ្ងៃចន្ទគឺបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការចុចប៊ូតុងវាយប្រហារនុយក្លេអ៊ែរនោះទេ នៅពេលដែលសត្រូវបង្ករឿងដោយអាវុធនុយក្លេអ៊ែរមកលើយើងមុន ។
ពាក់ព័ន្ធនឹងការបាញ់ផ្លោងមីស៊ីលនេះទៀសសោត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញការថ្កោលទោសចំពោះសកម្មភាពយ៉ាងគឃ្លើនរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ប៉ុន្តែមិនទុកយូរឡើយប្អូនស្រីលោក គីម គឺលោកស្រី គីម យ៉ូជុង ក៏បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅវិញផងដែរ ។

លោកស្រីបានចង្អុលចំៗទៅសម័យប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ចាប់ពីពេលនេះតទៅ កងកម្លាំងអរិភាពដូចជា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងមានការភិតភ័យកាន់តែខ្លាំងទៅៗអំពីរបៀបការពារខ្លួន ប្រសិនបើមានការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង” ។
គួរបញ្ជាក់ថា មីស៊ីល Hwasong-18 គឺជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដើរដោយឥន្ធនៈរឹងដំបូងគេបង្អស់របស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអនុម័តច្បាប់មួយដែលអនុញ្ញាតឲ្យមានការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ និងភ្លាមៗជាការបង្ការទុកជាមុន ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូង ព្យាយាមទម្លាក់លោក គីម ពីអំណាច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន