កីឡា
អ្នកចាំទី អ៊ុំ វិចិត្រ ជាប់ជម្រើសជាតិវិញ ខណៈ សៀង ចន្ធា មិនមានឈ្មោះ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះកីឡាករទាំង២៤រូប ដើម្បធ្វើការប្រមូលផ្ដុំក្នុងការហ្វឹកហាត់ត្រៀមប្រកួតសាកល្បងសមត្ថភាពអន្តរជាតិ (Closed Door Training Match) ជាមួយក្រុមជម្រើសជាតិកាតារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីដូហា ប្រទេសកាតា។

ក្នុងបញ្ជីកីឡាករទាំង២៤រូប តៀមប្រមូលផ្ដុំក្នុងការហ្វឹកហាត់ការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិមានការផ្លាស់ប្ដូរច្រើន ក្រោមការជ្រើសរើសរបស់លោក Felix Damas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។
អ្នកចាំទីឆ្នើមរបស់ភ្នំពេញក្រោន អ៊ុំ វិចិត្រ បានវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាវិញ ខណៈកីឡាករ ញណ សុស៊ីដាន, ផាន សុផេន, ម៉ាត់ នួរុណ និង កែម វ៉ាន់ដា សុទ្ធតែទទួលបានឱកាសចូលរួមជាក្រុមជម្រើសលើកនេះ។ ចំណែកខ្សែប្រយុទ្ធ សៀង ចន្ធា និងខ្សែបម្រើ អ៊ន ចាន់ប៉ូលីន មិនមានឈ្មោះទេ ហើយ ប្រាក់ មុន្នីឧត្តម ដែលបងប្អូនមួយចំនួនចង់ឃើញជាប់ជម្រើសជាតិវិញ ក៏នៅតែគ្មានឈ្មោះដដែរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


