កីឡា
លទ្ធផលពានស្វាយរៀងខាប់លើកទី៦សប្តាហ៍ទី១ ឈ្នះ៣គូ ស្មើ៣គូ
ការប្រកួតជើងឯកស្វាយរៀងខាប់ លើកទី៦ ឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី១ហើយដោយមានការប្រកួត៣គូនៅថ្ងៃសៅរ៍សុទ្ធតែឈ្នះ-ចាញ់ ប៉ុន្តែការប្រកួត៣គូនៅថ្ងៃអាទិត្យសុទ្ធតែស្មើគ្នា។
នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ វេលាម៉ោង៨ព្រឹក ក្រុមភូមិយើងរកបាន៣ពិន្ទុតាមរយៈជ័យជម្នះ ៥-៣ លើក្រុម SPIDER FT។ ការប្រកួតនៅម៉ោង២រសៀល ក្រុមសសយក ក្រុងបាវិត ទទួល៣ពិន្ទុទាំងលំបាកលើក្រុម លីងគួយ បន្ទាប់ពីស៊ុតចូលបានតែ១គ្រាប់គត់ ខណៈវេលាម៉ោង៤រសៀល ក្រុមយុវជនច្រកលាវ រកមិនបានពិន្ទុទេ បន្ទាប់ពីចាញ់ យុវជនឃុំសម្បត្តិមានជ័យ ដោយលទ្ធផល ២-០។
ចំពោះការប្រកួត៣គូនៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ វេលាម៉ោង៨ព្រឹក ក្រុម ពពែតអេហ្វស៊ីបានចែកគ្នា១ពិន្ទុម្នាក់ជាមួយក្រុមយុវជនភូមិព្រៃធ្លកតាមរយៈលទ្ធផល ២-២។ ការប្រកួតវេលាម៉ោង២រសៀល ក្រុម CFED FC និង ភូមិហ៊ីង ក៏ចែកគ្នាបាន១ពិន្ទុម្នាក់ដែរ បន្ទាប់ពីស្មើគ្នា ១-១។ វេលាម៉ោង៤រសៀល ក្រុមសសយក ឃុំត្នោត បានស្មើ សេះស អេហ្វស៊ី ២-២ ដើម្បីទទួលបាន១ពិន្ទុម្នាក់ក្នុងសប្តាហ៍ទី១។
ខាងក្រោមជាលទ្ធផល និងកីឡាករស៊ុតចូល






អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន