ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងចិនសុទ្ធតែបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងលំហអាកាសដូចគ្នា
ប្រទេសចិនកាលពីថ្ងៃពុធបានបាញ់បង្ហោះផ្កាយរណបតាមដានអាកាសធាតុចំនួន ៤ គ្រឿងចូលទៅក្នុងលំហអាកាសដោយជោគជ័យ ស្របពេលដែលប្រទេសរុស្ស៊ីក៏បានបាញ់ផ្កាយរណបយោធា Soyuz-2.1v ទៅកាន់គន្លងតារាវិថីដូចគ្នាផងដែរ ។

កាសែតចិន People’s Daily បានរាយការណ៍ថា ក្រុមផ្កាយរណបឧតុនិយម Tianmu-1 ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសដោយរ៉ុកកែត Kuaizhou-1A ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេស ហើយវាគឺជាបេសកកម្មទី ២៤ សម្រាប់យានមួយនេះ ។
ក្រុមផ្កាយរណប Tianmu-1 នឹងដើរតួនាទីជាអ្នកផ្ដល់សេវាទិន្នន័យឧតុនិយមពីក្នុងលំហអាកាសមកកាន់ក្រុមការងារនៅលើផែនដី ខណៈកាលពីថ្ងៃអង្គារប្រទេសចិនក៏បានបញ្ជូនផ្កាយរណបចំនួន ៥ គ្រឿងទៅកាន់ទីអវកាសផងដែរ រួមទាំងផ្កាយរណប Shiyan-24C ចំនួន ៣ គ្រឿងដែលប្រើសម្រាប់ការពិសោធន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាស ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានបាញ់បង្ហោះផ្កាយរណបទៅកាន់លំហអវកាសដូចគ្នានឹងប្រទេសចិនផងដែរ ប៉ុន្តែវាជាផ្កាយរណបយោធា ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងនៅទីតាំង Plesetsk Cosmodrome ដែលមានទីតាំងនៅជិតទីក្រុង Mirny ក្នុងតំបន់ Arkhangelsk ចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងមូស្គូ។
គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះផ្កាយរណបរបស់រុស្ស៊ីលើកទី ១៩ ហើយនៅក្នុងឆ្នាំ ២០២៣ និងជាលើកទី ៧ សម្រាប់នៅទីតាំង Plesetsk Cosmodrome ខណៈការបាញ់បង្ហោះគ្រាប់ចុងក្រោយគឺកើតឡើង អំឡុងពេលដែលរ៉ុកកែត Soyuz-2.1b ថ្នាក់កណ្ដាលបានដឹកផ្កាយរណបយោធាចូលទៅកាន់ទីអវកាសកាលពីថ្ងៃទី២១ ខែធ្នូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ព្រមានជប៉ុន ជុំវិញការបញ្ជូនមីស៊ីល Patriot ទៅ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


