សន្តិសុខសង្គម
ករណីចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងជាការភាន់ច្រឡំ
នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានបញ្ជាក់ប្រាប់ឱ្យដឹងថា ករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង គឺជាការភាន់ច្រឡំ។

ប៉ុន្តែករណីចុះផ្សាយថា លោកអភិបាលក្រុង និងនាយករដ្ឋបាលក្រុងកែបម្នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននេះហើយ អភិបាលខេត្តកែបបានច្រានចោលក្នុងការចុះផ្សាយមិនពិតនោះទេ នេះគ្រាន់តែជាការភាន់ច្រឡំមួយតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបត្រូវបានវិលត្រឡប់ មកវិញហេីយ។
កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានទៅឃាតខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែបម្នាក់ទៀត បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនៅសាលាក្រុងកែប៕
អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


