Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែបកំពុងជំរុញការធ្វើវារីវប្បកម្មដោយមិនប្រើចំណីនៅតាមតំបន់ជុំវិញប្រជុំកោះ

បានផុស

នៅ

ខណៈដែលខេត្តកែបមានការរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ជាតម្រូវការម្ហូបអាហារគ្រឿងសមុទ្រក៏មានការកើនឡើងផងដែរ ហើយបើផ្អែកតែលើការនេសាទសមុទ្រតែមួយមុខពិតជាមិនមានស្ថេរភាពបាននោះទេ ទាមទារឲ្យមានការចូលរួមជំរុញការធ្វើវារីប្បកម្មបន្ថែម ទាំងវារីវប្បកម្មប្រើចំណី និងប្រើចំណីទាំងនៅដីគោក និងនៅតាមតំបន់ជុំវិញប្រជុំកោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីជំនាញ ដើម្បីឆ្លើយតបតម្រូវការហូបចុក ចូលរួមចំណែកក្នុងការអភិរក្សជលផល ធានាដល់ចីរភាពធនធានសមុទ្រផងនោះ រដ្ឋបាលខេត្តកែប ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមការងារក្រសួងចុះពិនិត្យ និងសិក្សាស្វែងរកលទ្ធភាព ក្នុងការធ្វើវារីវប្បកម្មដោយមិនប្រើចំណីនៅតាមតំបន់កោះ ពិសេសនៅកោះហាលត្រី។

លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា នៅក្នុងបរិបទនៃស្ថានភាពស្រុកទេសនាពេលបច្ចុប្បន្ននេះ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្ត្រីជំនាញ អង្គការដៃគូរ សហគមន៍នេសាទ ពិសេសប្រជានេសាទ ក្នុងការចូលរួមលើកកម្ពស់ការងារវារីវប្បកម្មសមុទ្រ មានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងឆ្លើយតបតាមគោលនយោបាយ និងការអំពាវនាវរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម ទាំងការដាំ និងការចិញ្ចឹម កាត់បន្ថយការនាំចូល។

លោក គុជ វីរៈ បន្ថែមថា បច្ចុប្បន្នក្រោមការគំនិតផ្តួចផ្តើម និងឧបត្ថម្ភគាំទ្រពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងការយកចិត្តទុកដាក់ពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ជំរុញឱ្យសហគមន៍នេសាទទាំង៥របស់ខេត្តកែប បាននិងកំពុងអនុវត្តការធ្វើវារីវប្បកម្ម និងប្រែក្លាយសហគមន៍នេសាទទាំងនោះ ឲ្យទៅជាសហគមន៍អេកូទេសចរណ៍តំបន់ឆ្នេរ។ ខណៈដែលតំបន់ប្រជុំកោះទាំង១៣ នៅក្នុងដែនសមុទ្រខេត្តកែប សុទ្ធតែមានសក្តានុពលទាំងលើវិស័យទេសចរណ៍ និងការធ្វើវារីវប្បកម្មដ៏ទាក់ទាញផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម