ជីវិតកម្សាន្ដ
នី មុន្នីនាថ ឃើញចំណុចល្អរបស់ សួគ៌លី សរសើថានឹងក្លាយជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ
តារាសម្ដែងពូកែខាងសម្រក់ទឹកភ្នែកកញ្ញា នី មុន្នីនាថ សុខៗស្រាប់តែបានចេញមកទម្លាយនូវអត្តចរិតរបស់កញ្ញា ពេជ្រ សួគ៌លី ជាមួយនឹងការលើកសរសើរពីទង្វើល្អរបស់នាងទៀតផងដោយ នី មុន្នីនាថ សរសើរថានាពេលអនាគត សួគ៌លី នឹងក្លាយជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ។

កញ្ញា នី មុន្នីនាថ កន្លងមកត្រូវបានគេស្គាល់ថាជា តារាសម្ដែងពូកែទឹកភ្នែកដែលក្តោបក្តាប់ បានឱកាសសម្តែងតួឯកស្ទើរគ្រប់រឿងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរ។មិនតែប៉ុណ្ណោះនាងក៏ត្រូវបានទស្សនិកជនសរសើរតាមរយៈសកម្មភាពការងារសង្គម និងជាប្រធានមូលនិធិផ្តល់ឈាមផងដែរ។
ដោយឡែកចាប់អារម្មណ៍រឿងដែលធ្វើឲ្យ នី មុន្នីនាថ លើកឡើងពីចំណុចល្អរបស់ ពេជ្រ សួគ៌លី ត្រូវបាននាងបញ្ជាក់ថា សួគ៌លី គឺជាក្មេងស្រីដែលក្បាលខូចនៅក្នុងគ្រួសារតែគាត់គឺជាក្មេងស្រីម្នាក់ដែលល្អទាំងចិត្ត ល្អទាំងកាយ គាត់គឺជាក្មេងស្រីម្នាក់ដែលធ្វើឲ្យមួយជុំវិញខ្លួនគាត់មានភាពសប្បាយរីករាយ យកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងលើកទឹកចិត្តគេ។

នី មុន្នីនាថ បានបន្តថា ក្មេងស្រីម្នាក់នេះចូលរួមរាល់គ្រប់សកម្មភាពមនុស្សធម៌ដែលមិនខ្លាចនឿយហត់លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តគាត់គឺជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិហើយក៏មានចំណុចល្អជាច្រើនទៀតចង់ប្រាប់ថា សម្រាប់ខ្ញុំគឺពិតជាសំណាងមែនទែនដែលបានជួបគាត់ហើយមានគាត់ចូលមកកាន់ជីវិតរបស់ខ្ញុំ។

តាមការកត់សម្គាល់តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ជាបន្តបន្ទាប់គេតែងតែឃើញនាងបង្ហាញសារចូលរួមបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ និងសិល្បករ-សិល្បការិនីក្នុងកិច្ចការងារសង្គមដូចជា,ការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់,ផ្សព្វផ្សាយការអប់រំផ្សេងៗជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


