Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រាប់ពីចំនួនបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM ក្នុងឆ្នាំ ២០២៤ នេះ

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ីគ្រោងនឹងធ្វើការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចំនួន ៧ គ្រាប់សម្រាប់នៅក្នុងឆ្នាំ ២០២៤ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឆ្នាំនេះ កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ នឹងធ្វើការបាញ់បង្ហោះមីស៊ីលអន្តរទ្វីបចំនួន ៧ គ្រាប់ ខណៈក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ កងកម្លាំងរបស់យើងបានធ្វើការបាញ់ផ្លោងមីស៊ីល ICBM ជាង ២០ គ្រាប់ដែលជាផ្នែកមួយនៃការធ្វើតេស្តហោះហើរប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ ក៏ដូចជាដើម្បីធ្វើលំហាត់ក្នុងការគ្រប់គ្រងកម្លាំងប្រដាប់អាវុធរុស្ស៊ីជាដើម ។

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដែលផ្តើមចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញាជាច្រើន ក៏ដូចជាបន្ទាប់ពីការប៉ុនប៉ងវាយប្រហាររបស់អ៊ុយក្រែនលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីនោះ ទីក្រុងមូស្គូបានសន្យានឹងជូនដំណឹងជាមុនដល់សមភាគីរបស់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោនអំពីការធ្វើតេស្តមីស៊ីលកម្រិតយុទ្ធសាស្ត្រទាំងអស់ដើម្បីបញ្ចៀសការឡើងកម្ដៅនៃសង្គ្រាមនុយក្លេអ៊ែរ ។

ជាក់ស្ដែងកាលពីខែធ្នូឆ្នាំមុន មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី លោក Sergei Karakaev ក៏បានបញ្ជាក់ដែរថា រុស្ស៊ី និងអាមេរិកបានព្រមព្រៀងប្រាប់គ្នាឲ្យដឹងមុនយ៉ាងហោចណាស់ ២៤ ម៉ោង មុនពេលការបាញ់សាកល្បងមីស៊ីល ICBM ឬមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ។

ទន្ទឹមនោះ ការបាញ់មីស៊ីលផ្លោងជាហូរហែកន្លងមកនេះ ក៏ដោយសារតែសហរដ្ឋអាមេរិកបានដើរចេញពីសន្ធិសញ្ញាប្រឆាំងគ្រាប់ផ្លោងក្នុងឆ្នាំ ២០០២, លុបចោលសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមក្នុងឆ្នាំ ២០១៩ ក៏ដូចជាការបន្តសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ (New START) ជាមួយរុស្ស៊ីរយៈពេល ៥ ឆ្នាំទៀត ក្រោយអស់សុពលភាពកាលពីដើមឆ្នាំ ២០២១ ។

ទោះជាយ៉ាងណា រុស្ស៊ីបានផ្អាកមិនដើរចូលជាមួយសន្ធិសញ្ញា New START នេះនោះទេកាលពីខែកុម្ភៈឆ្នាំ ២០២៣ ដោយសារតែការវាយប្រហារទៅលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររុស្ស៊ីពីសំណាក់កម្លាំងទ័ពអ៊ុយក្រែនដែលមានអង្គការណាតូជាខ្នងបង្អែក ប៉ុន្តែបានសន្យាថានឹងបន្តគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយនេះដដែល ដរាបណាសហរដ្ឋអាមេរិកក៏គោរពតាមការសម្រេចចិត្តនេះដូចគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ផ្ដល់រង្វាន់ជាទីគាប់ចិត្ត ១០ លានដុល្លារសម្រាប់ព័ត៌មានអ្នកផ្ដល់ លុយកាក់ដល់ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត​អាស៊ី ​ជាពិសេស Toyota ​

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ១៣ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម១៧ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម