ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឲ្យនិស្សិតខ្មែរបន្តសិក្សានៅបរទេសជួយផ្សព្វផ្សាយវប្បធម៌ជាតិលើឆាកអន្តរជាតិ
សិស្សនិស្សិតដែលជាប់ជយលាភីអាហារូបករណ៍ប្រទេសនូវែលហ្សេឡង់ នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលវិស័យទេសចរណ៍កម្ពុជាទៅលើឆាកអន្តរជាតិឲ្យកាន់តែស្គាល់ពីកម្ពុជា។ នេះជាការគូសបញ្ជក់របស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិស្សិត នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ។

ចំពោះមុខសិស្សនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិតទាំង ៣៥ រូប ដែលនឹងទៅបន្តការសិក្សានៅប្រទេសនូវែលហ្សេឡង់ ឆ្នាំសិក្សា២០២៤-២០២៥ លោក សុខ សូកេន បានគូសបញ្ជាក់ថា សិស្សនិស្សិតទាំងអស់នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្ដានុពលវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនងល្អ អត្តចរិតស្លូតបូត រួសរាយរាក់ទាក់ និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅ និងសិក្សានៅប្រទេសនូវែលហ្សេឡង់ ជាពិសេសផ្សព្វផ្សាយមោទនភាពជាប្រជាជនខ្មែរ «ប្រទេសតូច បេះដូងទូលាយ» និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ។


ស្របពេលជាមួយគ្នានោះ លោក សុខ សូកេន ក៏បានលើកឡើងពីយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ និងគំនិតផ្តួចផ្តើម “បង្កើន ៥ អភិវឌ្ឍ ៣” របស់ក្រសួងទេសចរណ៍ និងបានផ្តល់ជាអនុសាសន៍ឲ្យសិស្សនិស្សិតទាំងអស់ ត្រូវចងចាំជាផ្នត់គំនិត (Mind-set) នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួនឲ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាយុវជនបន្តវេនដ៏មានថាមពល និងសក្តានុពល ចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជាក្រោយត្រឡប់ពីការសិក្សានៅប្រទេសនូវែលហ្សេឡង់ឡើងវិញ។
ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលនូវែលហ្សេឡង់បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបជាង ៤០០ កន្លែង ឲ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានានៅប្រទេសនូវែលហ្សេឡង់ ដែលសិស្សនិស្សិតមានសមាសភាពមកពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន