Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជំរុញពន្លឿនការរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

បានផុស

នៅ

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅទីស្តីការក្រសួង នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធ ដែលបានសហការរៀបចំសេចក្តីព្រាងប្រកាស ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សា។

ក្នុងឱកាសនោះ លោកស្រី សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំ និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងប្រកាស ខណៈអង្គប្រជុំក៏បានពិភាក្សា និងផ្តល់មតិយោបល់យ៉ាងផុសផុល លើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងប្រកាសនេះ ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងឱ្យកាន់តែមានភាពច្បាស់លាស់ និងពេញលេញ។

ជាមួយគ្នានេះ លោក សុខ សូកេន បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បន្តជំរុញ និងពន្លឿនការរៀបចំឯកសារ និងលិខិតបទដ្ឋានគតិយុត្តអាទិភាពរបស់ក្រសួង ព្រមទាំងបន្តអនុវត្តយុទ្ធសាស្ត្រ «ព៤ ជ៤» ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម