ព័ត៌មានអន្ដរជាតិ
អាមេរិក ចង់ឃើញ អ៊ីស្រាអែល-ហាម៉ាស ចាប់ដៃគ្នាបញ្ចប់ភ្លើងសង្គ្រាម
“សហរដ្ឋអាមេរិកចង់ឃើញអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសចាប់ដៃគ្នាបញ្ចប់ភ្លើងសង្គ្រាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងដំណើរទៅកាន់ទីក្រុង Tel Aviv និងចុះផ្សាយដោយសារព័ត៌មាន Al Jazeera ។

ក្នុងដំណើរបេសកកម្មលើកទី ៤ ទៅកាន់មជ្ឈិមបូព៌ានេះដែរ លោក Blinken បាននិយាយថា “ខ្ញុំបានខ្សឹបប្រាប់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu រួចហើយថា មេដឹកនាំប្រទេសអារ៉ាប់ទាំងអស់ដែលខ្ញុំបានអង្គុយជជែកក្នុងដំណើរលើកនេះ សុទ្ធតែត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្ររកយុទ្ធវិធីយូរអង្វែងក្នុងការបញ្ចប់ភ្លើងសង្គ្រាម ក៏ដូចជាធានាសន្តិសុខដល់អ៊ីស្រាអែលផងដែរ” ។
លោករដ្ឋមន្រ្តីការបរទេសរូបនេះបានបញ្ជាក់ទៀតថា មន្ត្រីអាមេរិកមិនចង់ឃើញការផ្ទុះភ្លើងសង្គ្រាមណាមួយជាមួយក្រុមហាម៉ាស ក៏ដូចជាការភ្ជង់អាវុធដាក់គ្នាបន្ថែមទៀតជាមួយសកម្មប្រយុទ្ធមកពីក្រុមហេសបូឡាតាមព្រំដែន អ៊ីស្រាអែល-លីបង់ នោះទេ ដូច្នេះហើយមានតែផ្លូវការទូតប៉ុណ្ណោះដែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការសម្រេចបានសុខសន្តិភាព ។

ស្របពេលជាមួយគ្នានេះដែរ លោក Blinken ក៏បានជំរុញឲ្យអ៊ីស្រាអែលដាក់ចេញ “លក្ខខណ្ឌពិបាកៗ” បន្ថែមទៀតផងដែរ ដើម្បីរក្សាចំណងទំនាក់ទំនងការទូតដូចដើមជាមួយប្រទេសជិតខាងរបស់ខ្លួន ហើយក៏ជាការអំពាវនាវថ្មីមួយទៀតដើម្បីស្វែងរកផ្លូវឆ្ពោះទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣,២០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៥៩,០០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កើតជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


