ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កើតជំងឺមហារីក
តាមប្រភពផ្លូវការបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin មានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែគាត់ធ្វើទុក្ខក្រោយទទួលការវះកាត់។

លោក Austin បានពិនិត្យឃើញជំងឺនេះកាលពីខែធ្នូឆ្នាំ២០២៣ ហើយក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Walter Reed National Military Medical Center នៅខែមករាឆ្នាំ២០២៤ រួចមកក៏បញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់តែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន ទើបដឹងរឿងនេះ កាលពីថ្ងៃអង្គារទី៩ខែមករាប៉ុណ្ណោះ ហើយមានការរិះគន់យ៉ាងចាស់ដៃទៅលើមន្ត្រីជាន់ខ្ពស់អាមេរិកថា លោក Austin ចូលពេទ្យ៣ថ្ងៃទៅហើយ ទើបមានអ្នកដឹងរឿង។
តាមការអះអាងពីអ្នកនាំពាក្យមន្ទីរបញ្ចកោណ, លោក Austin កំពុងសម្រាកក្នុងមន្ទីរពេទ្យ ហើយមិនមានការបញ្ជាក់ច្បាស់លាស់ថា គាត់នឹងចេញពីពេទ្យនៅពេលណានោះទេ។

រដ្ឋមន្ត្រីការពារជាតិវ័យ៧០ឆ្នាំរូបនេះ គឺជាបុគ្គលមិនអាចខ្វះបាន នៅក្នុងយោធាអាមេរិក ហើយជាសមាជិកដ៏សំខាន់បំផុតម្នាក់នៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី។ ភាពយឺតយ៉ាវក្នុងការជូនដំណឹងដល់សេតវិមាន បង្កជាកង្វល់សន្តិសុខជាតិនិងបញ្ហាតម្លាភាពនៅក្នុងរដ្ឋបាលរបស់លោក បៃដិន យ៉ាងខ្លាំង។
សូមបញ្ជាក់ថា លោក Austin បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនៅថ្ងៃទី២២ខែមករាឆ្នាំ២០២១ ក្រោយទទួលបានការបោះឆ្នោតគាំទ្រដោយព្រឹទ្ធសភា ក្នុងសំឡេង៩៣ ទល់នឹង២។
គាត់គឺជាឧត្តមសេនីយ៍ចូលនិវត្តន៍ ដែលធ្លាប់ត្រួតត្រាកងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ាក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក ចេញបំភ្លឺរឿងបក្សប្រឆាំងឲ្យដកតំណែងរដ្ឋមន្ត្រីការពារជាតិដែលកំពុងសម្រាកនៅមន្ទីរពេទ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


