ជីវិតកម្សាន្ដ
អ៊ាម វន្នី ស្នើមហាជនបែងចែកឲ្យដាច់រវាងបុគ្គលសាធារណៈ និងសិល្បករ
ដោយសង្កេតឃើញមួយរយ:ចុងក្រោយនេះ មានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះតែងមានការយល់ច្រឡំពាក់ព័ន្ធនឹងរឿងកើតឡើងនៅក្នងសង្គមមួយចំនួនបង្កដោយបុគ្គលពុំមែនជាអ្នកសិល្ប:តារាចម្រៀង លោក អ៊ាម វន្នី បានស្នើបែងចែកឲ្យដាច់រវាងបុគ្គលសាធារណៈ និងសិល្បករ។

ខ្លឹមសារដែលលោក អ៊ាម វន្នី លើកឡើងទៅកាន់អ្នកគាំទ្របានពន្យល់ថា «បងប្អូនមហាជនជាទីស្រឡាញ់ ខ្ញុំសូមផ្ញើជូននូវគំនិតមួយជួយជាបង្អែកសម្រាប់ពិចារណា ត្រូវរៀនបែងចែកអោយដាច់រវាងបុគ្គលសាធារណៈល្បី(Public Figure) និងសិល្បករ គឺមិនដូចគ្នាទេ»។

តារាប្រុស អ៊ាម វន្នី បានបញ្ជាក់ថា Public figure ជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដែលមានគេស្គាល់ច្រើនហើយពួកគាត់មិនមែនជាអ្នកសិល្ប:ទេ លើកលែងតែគាត់បានចូលរួមបង្ហាញស្នាដៃក្នុងវិស័យសិល្ប:ទើបហៅថា អ្នកសិល្ប:បាន។ ក្នុងករណីដែរមានការបង្កភាពមិនសមរម្យក្នុងសង្គមតាមរយៈបណ្តាញសង្គមដែលបងប្អូនតែងតែឃើញនោះសូមកុំយល់ច្រឡំថាអ្នកសិល្បករចរិតមិនកើត។

អ៊ាម វន្នី និយាយបន្ថែមទៀតថា លោកក៏សង្ឃឹមថា សង្គមយើងនឹងកែប្រែចំណុចមិនល្អចេញកុំអោយក្មេងៗឃើញគំរូមិនល្អនៅលើបណ្តាញសង្គមតទៅទៀត សង្គមមានបញ្ហា គឺមានតែមនុស្សក្នុងសង្គមទេដែលជាអ្នកដោះស្រាយ។ ជាការពិតចំពោះការលើកឡើងរបស់លោក អ៊ាម វន្នី អាចជាសារបំផុសដល់មហាជនដើម្បីឲ្យយល់នូវបញ្ហាដែលកើតឡើងនាំឲ្យប៉ះពាល់ដល់សង្គមផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


