ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បន្តគម្រោងកម្មវិធី HIV/TB ៣ឆ្នាំ និងយន្តការឆ្លើយតប C19RM ២ឆ្នាំ
ក្រសួងសុខាភិបាល បន្តអនុវត្តគម្រោងកម្មវិធី HIV/TB មានរយៈពេល៣ឆ្នាំ (២០២៤-២០២៦) និងគម្រោងកម្មវិធីយន្តការឆ្លើយតប និងជំងឺកូវីដ-១៩ (C19RM) ដែលមានរយៈពេល២ឆ្នាំ (២០២៤-២០២៥)។

នៅទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកលក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុង ពិធី ចុះហត្ថលេខា រវាងការិយាល័យគ្រប់គ្រង និងទទួលជំនួយបន្ត នៃក្រសួងសុខាភិបាល (MOH-LIT) ជាមួយអង្គភាពប្រតិបត្តិករ (SIs) ក្រោមឱវាទក្រសួងសុខាភិបាល ដែលត្រូវអនុវត្តគម្រោងកម្មវិធី HIV/TB មានរយៈពេល៣ឆ្នាំ (២០២៤-២០២៦) និងគម្រោងកម្មវិធីយន្តការឆ្លើយតប និងជំងឺកូវីដ-១៩ (C19RM) ដែលមានរយៈពេល២ឆ្នាំ (២០២៤-២០២៥) ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ មូលនិធិសកល ជុំទី៧ (Grant Cycle 7)។

ក្រសួងសុខាភិបាល ទទួលបានការគាំទ្រសម្រាប់ការអនុវត្តគម្រោងពីមូលនិធិសកល ដើម្បីឈានទៅលុបបំបាត់ជំងឺឆ្លងដូចជា អេដស៍ របេង និងគ្រុនចាញ់ ដែលមកដល់ពេលនេះគឺជាគម្រោងជុំទី៧ (GC7) កម្មវិធីនេះនឹងត្រូវអនុវត្តដោយអង្គភាពប្រតិបត្តករចំនួន៤ ស្ថិតនៅក្រោមឱវាទក្រសួងសុខាភិបាល មានដូចជា នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។

ដោយឡែកគម្រោងកម្មវិធីយន្តការឆ្លើយតប និងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តដោយអង្គភាពប្រតិបត្តិករចំនួន៣ មានដូចជា នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។

វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងបានលើកទឹកចិត្តដល់ក្រុមការងារអនុវត្តគម្រោងទាំង២ នេះ ខិតខំបំពេញភារកិច្ចបន្តឱ្យកាន់តែល្អបន្ថែមទៀត រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


